CamNews

តារា 

បុគ្គលឆ្នើមដែលទទួលបានរង្វាន់ពី FIFA Ballon d'Or

FIFA Ballon d'Or គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដែលត្រូវធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីធ្វើ
ការប្រគល់នូវរង្វាន់កត្តិយសដល់កីឡាករ ឬគ្រូបង្វឹកណាដែលធ្វើបានល្អនៅក្នុងរដូវកាល
កន្លងទៅ។

ដោយឡែកនៅក្នុងឆ្នាំ២០១២ នេះ FIFA Ballon d'Or ត្រូវបានប្រារព្វធ្វើឡើងកាលពីថ្ងៃទី៩
ខែមករា ឆ្នាំ២០១២កន្លងទៅនេះដែលប្ររព្វធ្វើឡើងនៅក្នុងទីក្រុង Zurich ប្រទេស ស្វីស
(Switzerland) ហើយបានប្រគល់នូវពានរង្វាន់ទៅដល់កីឡាករចំនួន ៣នាក់ និងគ្រូបង្វឹក ៣នាក់ដែលមានដូចខាងក្រោម៖

លោក Sir Alex Ferguson គ្រូបង្វឹករបស់ក្រុមបាល់ទាត់ Manchester United របស់អង់គ្លេស
ទទួលបានពានរង្វាន់អ្នកដឹកនាំឆ្នើម។

កីឡាករខ្សែប្រយុទ្ធក្លឹប Barcelona Lionel Messi សញ្ញាតិអាហ្សង់ទីនទទួលបានពានរង្វាន់
បាល់មាស។

កីឡាការនី Homare Sawa កីឡាករបាល់ទាត់ស្រ្តីរបស់ប្រទេសជប៉ុនទទួលបានពានរង្វាន់
FIFA Fair Play

គ្រូបង្វឹកក្លឹបបាល់ទាត់ Barcelona Pep Guardiola ទទួលបានពានរង្វាន់គ្រូបង្វឹកក្រុមបាល់
ទាត់បុរសប្រចាំឆ្នាំ។

លោក Norio Sasaki គ្រូបង្វឹកក្រុមបាល់ទាត់ជំរើសជាតិស្រ្តីជប៉ុន ទទួលបានពានរង្វាន់
គ្រូបង្វឹកក្រុមបាល់ទាត់ស្រ្តីប្រចាំឆ្នាំ។

កីឡាករ Neymar សញ្ញាតិប្រេស៊ីលទទួលបានពានរង្វាន់កីឡាករដែលរកគ្រាប់បាល់បាន
ច្រើន។

ខាងស្តាំ៖ លោក Junji Ogur ប្រធានសហពន្ធ័បាល់ទាត់ប្រទេសជប៉ុន។

ដោយ វឌ្ឍនា
រូបភាព៖ news.cn

Tags: awardwinnerfifaballon d'or