CamNews

ជីវិត និងការងារ 

ស្រីស្អាតចិន វ័យ ២៤ឆ្នាំ "ទម្លាក់" សហស្ថាបនិក Facebook ដើម្បី​ក្លាយជាមហាសេដ្ឋី ក្មេងបំផុតក្នុងលោក

នារីវ័យ ២៤ឆ្នាំ ជាជនជាតិចិនហុងកុង បានចូលមកប្ដូរវត្តមានរបស់សហស្ថាបនិក Facebook
លោក Dustin Moskovitz ដើម្បីក្លាយជាមហាសេដ្ឋីក្មេងបំផុតក្នុងលោក ដោយ​មាន​ទ្រព្យ ១,៣ពាន់
លានដុល្លារអាមេរិក។

បញ្ចប់មហាវិទ្យាល័យ នៅក្រុង London បច្ចុប្បន្ន នាង Perenna Kei រស់នៅក្នុងក្រុងហុងហុង
ត្រូវបានបានទស្សនាវដ្ដី Forbes ចាត់ចូលក្នុងចំណាត់ថ្នាក់លេខមួយ ក្នុងបញ្ជីឈ្មោះ មហាសេដ្ឋី
ក្មេងបំផុត ក្នុងពិភពលោក ដោយមានទ្រព្យ ១,៣ពាន់លានដុល្លារអាមេរិក។ របាយការណ៍នេះ
ត្រូវបានទស្សនាវដ្ដី Forbes ចេញផ្សាយឱ្យដឹង កាលពីថ្ងៃទី ៥មិនា ឆ្នាំ ២០១៤ ។



 Parenka Kei មានភាគហ៊ុនធំ នៅក្នុងក្រុមហ៊ុន Logan Property របស់ពុកនាង


យោងតាម Forbes ទ្រព្យរបស់ Parenka Kei បានកើនឡើងខ្លាំង ដោយសារភាគហ៊ុននៃក្រុម
ហ៊ុន Logan Property របស់ពុកនាង គឺមហាសេដ្ឋីចិន Ji Haipeng ត្រូវបានដាក់លក់ក្នុងទីផ្សាមូល
បត្រ។

Parenka Kei មានឈ្មោះក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes ចាប់តាំងពីខែធ្នូ ឆ្នាំទៅ ហើយការដែល​នាងបានឡើងមកកំពូលតារាងនៃបញ្ជីឈ្មោះមហាសេដ្ឋីមានអាយុតិចបំផុតក្នុងពិភពលោក ត្រូវ
បាន Forbes អធិប្បាយថា ជារឿងគួរភ្ញាក់ផ្អើល។

គួរបញ្ជាក់ថា ហុងកុងបច្ចុប្បន្ន មានប្រជាជន ៧លាននាក់ និងមានមហាសេដ្ឋីចំនួន ៤៥រូប មាន
ឈ្មោះនៅក្នុងបញ្ជីរបស់  Forbes ក្នុងឆ្នាំ ២០១៤ ។ ទឹកដីសេរី នៃប្រទេសកុម្មុយនិសមួយនេះ គឺជាកន្លែងទាក់ទាញការវិនិយោគច្រើនបំផុត នៅប្រទេសចិន ពិសេសគឺវិស័យអចលនទ្រព្យ។

ក្រុមហ៊ុន Logan Property មានទីតាំងនៅក្នុងក្រុង Shenzhen នៃខែត្រ Guangdong ។ របាយ
ការណ៍មួយ បានចេញផ្សាយថា បន្ទាប់ពីក្រុមហ៊ុននេះ បានដាក់លក់ភាគហ៊ុនក្នុងផ្សារមូលបត្រ
វារកបានប្រាក់បន្ថែម ចំនួន ២០៦លានដុល្លារអាមេរិក។ របាយការណ៍នេះ បានឱ្យដឹងថា Parenka
Kei ក៏មានភាគហ៊ុន ៨៥% ក្នុងបណ្ដាក្រុមហ៊ុនកូនរបស់ខ្លួនផងដែរ៕



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes/Cafebiz


Tags: Perenna Kei youngest billionaire Forbes rich Dustin Moskovitz Logan Property