CamNews

ជីវិត និងការងារ 

អ្នកមាន និងអ្នកក្រ នៅប្រទេសចិន ខុសគ្នាដល់កម្រិតណា?

តាមរយៈរូបថតមួយចំនួន ស្ដីអំពីជីវិតរស់នៅ របស់ពលរដ្ឋក្រីក្រ និងពលរដ្ឋអ្នកមាន គេនៅតែ
មើលឃើញថា ប្រទេសចិន នៅមានប្រជាជនជាច្រើន កំពុងរស់នៅក្នុងស្ថានភាពលំបាក វេទនា
បើទោះជា ប្រទេសនេះ ជិតនឹងបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទីមួយ ក្នុងពិភពលោក

របាយការណ៍ស្រាវជ្រាវរបស់ Forbes ឱ្យដឹងថា ដោយមានមហាសេដ្ឋីចំនួន   ១២២រូប ប្រទេស
ចិន បានក្លាយជាកន្លែងដែលប្រមូលផ្ដុំដោយមហាសេដ្ឋីច្រើនជាងគេ លំដាប់ទីពីរ ក្នុងពិភពលោក
ប៉ុន្ដែ ប្រជាជនប្រមាណជា ១៣% នៃប្រទេសនេះ កំពុងរស់នៅក្នុងភាពក្រីក្រ ពោលគឺ រកបាន
ប្រាក់ ចំណូលទាបជាង ១,២៥ដុល្លារ ក្នុងមួយថ្ងៃ។
 
បច្ចុប្បន្ន ប្រទេសចិន មានគំលាតរវាងចំណូលរបស់អ្នកមាន និងចំណូលរបស់អ្នកក្រ ក្នុងអត្រា
ខ្ពស់។ នៅក្នុងសុន្ទរកថាមួយ នៅសភា កាលពីឆ្នាំ ២០១២ អតីតប្រធានាធិបតីចិន លោក Hu
Jintao ថ្លែងថា ចិននឹងបង្កើនប្រាក់ចំណូល  GDP នៅជនបទ   ឱ្យបានទ្វេដង ចាប់ពីពេលនោះ
រហូតដល់ឆ្នាំ ២០២០។

បណ្ដារូបភាពផ្ទុយគ្នាខាងក្រោម ដែលត្រូវបានជាងថតរូបអាជីព Kim Kyung-Hoon របស់ទីភ្នាក់
សារព័ត៌មាន Reuters ថតបាន បង្ហាញអំពីគំលាតដ៏ធំ   រវាងជីវភាពអ្នកមាន និងអ្នកក្រ  នៅក្នុង
ប្រទេស ដែលមានប្រជាជាច្រើនជាងគេមួយនេះ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Business Insider/Cafebiz


Tags: Kim Kyung-Hoon China rich poor life