CamNews

ព័ត៌មានអន្តរជាតិ 

ក្មេងស្រី ១០០.០០០នាក់ត្រូវកាត់"ទ្វារមាស" ដោយខុសច្បាប់នៅអង់គ្លេស

 

ក្មេងស្រីចំនួន ១០០.០០០នាក់ដែលមានអាយុ ១០ឆ្នាំ ត្រូវបានកាត់ទ្វារមាសដោយខុសច្បាប់
ពីក្រុមបុគ្គលិកពេទ្យនៅប្រទេសអង់គ្លេស នេះបើតាមសេចក្ដីរាយការណ៍របស់ទំព័រា Daily
Mail ដកស្រងរបាយការណ៍មួយកាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះដែរ ក្រុមអ្នកយកព័ត៌មានស្រាវជ្រាវរបស់ទំព័រ Sunday Times បានប្រកាស
ថា ពួកគេថតបានរូបភាពគ្រូពេទ្យទូទៅម្នាក់ ពេទ្យធ្មេញម្នាក់ និងក្រុមបុគ្គលិកជំនួយការ
ពេទ្យមួយចំនួន ដែលពួកគេជាអ្នកបានធ្វើការវះកាត់ ឬដេរ ស្រទាប់ប្រដាប់ភេទដូចខាង
លើចំពោះក្មេងស្រីដោយយកថ្លៃឈ្នួលពី ១០ ទៅ ៧០ផោនក្នុងម្នាក់ៗ។ ប៉ុន្ដែគ្រូពេទ្យទាំង
នេះបានបដិសេធចំពោះការចោទប្រកាន់ខាងលើ។

សកម្មភាពកាត់ប្រដាប់ភេទរបស់ក្មេងស្រី តែងត្រូវបានធ្វើឡើងដោយវិធីកាត់ដុំសាច់នៅ
ខាងក្រៅនេះ ត្រូវបានគេចាត់ទុកថាជារឿងខុសច្បាប់នៅប្រទេសអង់គ្លេស និងអាចត្រូវ
ដាក់ពន្ធនាគារដល់ទៅ ១៤ឆ្នាំ ប្រសិនត្រូវបានកាត់ទោស។

ប៉ុន្ដែប្រការខាងលើនៅតែត្រូវបានធ្វើឡើងដោយក្រុមមនុស្សមកពីអាហ្វ្រិក ដោយមូល
ហេតុជំនឿសាសនា។ ពួកគេជឿថា ការកាត់ស្រទាប់ប្រដាប់ភេទខាងក្រៅ ឬដេរប្រដាប់
ភេទ របស់ក្មេងស្រីគឺជាភ័ក្ដុតាងមួយសម្រាប់ភាពបរិសុទ្ធនៅពេលរៀបការ។ ប៉ុន្ដែក្មេង
ស្រីរងគ្រោះទាំងនោះតែងត្រូវបានគេបង្ខំអោយធ្វើបែបនេះដោយមិនប្រើថ្នាំបំបាត់ការឈឺ
ចាប់ សន្លប់ និងមិនលាក់កំបាំង។

ការកាត់ស្រទាប់ប្រដាប់ភេទបែបនេះ ធ្វើអោយក្មេងស្រីត្រូវប្រឈមនឹងបញ្ហាយូរអង្វែង
ចំពោះរាងកាយ និងផ្លូវចិត្ត បណ្ដាលអោយពួកគេជួបការលំបាកក្នុងការធ្វើសកម្មភាព។

យោងតាមការស្រាវជ្រាវមួយបានអោយដឹងថា ជារៀងរាល់ឆ្នាំមានក្មេងស្រីប្រមាណជា
៦.០០០នាក់នៅក្រុងឡុងត្រូវប្រឈមនឹងការឈឺចាប់ដែលអាចធ្វើអោយបាត់បង់ជីវិត និង
មានក្មេងស្រីរងគ្រោះនៅទូទាំងប្រទេសអង់គ្លេសឡើងដល់ ២២.០០០នាក់។

Alison Byrne ជាពេទ្យឆ្មបម្នាក់នៅមន្ទីរពេទ្យ Heartlands នៅ​ Birmingham បានអោយ
ដឹងថា នាងធ្លាប់ជួយព្យាបាលស្ដ្រីរងគ្រោះចាប់ពីរអាយុ ១៦​ដល់ ៤០ឆ្នាំ ដែលទទួលរង
គ្រោះដោយសារការកាត់ស្រទាប់ប្រដាប់ភេទរបស់ខ្លួន។ ក្នុងចំណោមនោះ មានស្ដ្រីរង
គ្រោះម្នាក់ត្រូវដេរប្រដាប់ភេទរបស់ខ្លួនអោយនៅសល់តែរន្ធតូចមួយសម្រាប់បទជើងតូច
និងមករដូវ។

លោកស្រី Byrne ថ្លែងថា ស្ដ្រីរងគ្រោះជាច្រើនត្រូវចូលព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថាន
ភាពធ្ងន់ធ្ងរដោយសារមានឆ្លងមេរោគ និងអាចប្រឈមនឹងការហូរឈាមជាមន្ដមន្ទាប់។
Forward ជាអង្គការមនុស្សធម៌ដែលប្រឆាំងនឹងទំនៀមទំលាប់កាត់ប្រដាប់ភេទ បានអោយ
ដឹងថា នៅប្រទេសអង់គ្លេសមានក្មេងស្រីប្រមាណជា ១០០.០០០នាក់ត្រូវឆ្លងកាត់ការវះ
កាត់ដ៏គួរអោយខ្លាចនេះ៕

 

ដោយ ៖ សូរីយ៉ា
ប្រភព​ ៖ Zing


Tags: England genital mutilation circumcision strange