យានយន្ដ៖ ព័ត៌មានមួយបានបំផុសខ្លួនលើប្រព័ន្ធផ្សព្វផ្សាយសង្គម យ៉ាងក្ដៅគគុក សម្រាប់អតិថិជនគាំទ្រក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្ដធំនៅប្រទេស ជប៉ុន។
ក្រុមហ៊ុន Toyota បានស្រែកប្រកាសយ៉ាងខ្លាំង លើបណ្ដាញផ្សព្វផ្សាយសង្គមថា បរិមាណរថយន្ដដល់ទៅ ១.៦៧ លានគ្រឿង ចរាចរណ៍លើពិភពលោក ត្រូវយកមកកាន់ក្រុមហ៊ុនវិញជាបន្ទាន់ ។ សម្រាប់ការប្រមួលហៅយកមកវិញ ក្រុមហ៊ុនបានរកឃើញមានបញ្ហា ២ យ៉ាងកើតឡើងចំពោះរថយន្ដទាំងនោះ គឺមានដូចជា៖ ប្រព័ន្ធហ្រ្វាំង ហើយនិង ប្រព័ន្ធសេយោចែកចាយប្រេង ។ សម្រាប់សេចក្ដីប្រកាសនេះ ក្រុមហ៊ុន មានបំណងរៀបចំឡើងវិញ ដោយមិនគិតពីកម្រៃខូចខាត និង សេវាកម្មឡើយ ។
លទ្ធិផលដែលក្រុមស្រាវជា្រវរកឃើញបញ្ហាទាំងនោះ គឺមិនបណ្ដាលមកការបង្កគ្រោះថ្នាក់របស់រថយន្ដ លើផ្នែកទាំងអស់នោះទេ។ ចំពោះស៊េរីដែលប្រឈមមុខនិងការកោះហៅ ត្រលប់មកវិញមានដូចជា៖ Toyota Crown Majesta, Crown, Noah, Voxy, Corolla Rumion និង Auris ហើយម៉ូដែល Lexus ក៏មានរាប់បញ្ចូលផងដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ euronews