ជីវិតផ្លូវភេទ មិនត្រឹមតែផ្ដល់នូវ សេចក្ដីស្រណុកស្រួល សម្រាប់លោកអ្នក ប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ អាច មានផលប៉ះពាល់ផងដែរ ប្រសិនបើអ្នក បើកប្រតិបត្ដិការ គ្មានការប្រុងប្រយ័ត្ននោះ ។ ជា ទូទៅគ្រោះដោយ អកុសល ទាំងនេះ គឺច្រើនកើតឡើងក្នុង ខណៈពេលកំពុង រួមភេទដែលមាន ទីតាំង មិនប្រក្រតី ឬក៏សាហាវខ្លាំងពេក ។ ដូច្នេះ យើងគួរតែស្វែងយល់ គ្រោះថ្នាក់ដែលមាន ដូចខាងក្រោមនេះ ៖
1-បញ្ហារមួលសាច់ដុំ ៖ ការរមួលសាច់ដុំកំភួនជើង គឺជាប្រភេទ របួសនៅក្នុងអំឡុងពេលរួម ភេទដែលកើតឡើង ជាទូទៅដោយ សារតែការប្រើក្បាច់ប្លែកៗ និងពិបាកសម្របខ្លួនតាម ។ លោកអ្នកកុំព្យាយាម ប្រើក្បាច់ច្រើនខ្លាំងពេក លុះត្រាតែ អ្នកមានភាពប្រាកដច្បាស់ថា អ្នកទាំង ២អាចប្រព្រឹត្ដទៅបាន ដោយគ្មានបង្ករបួសស្នាមដល់ខ្លួនប្រាណ ។ បើសិន អ្នកជួបបញ្ហានេះ អ្នកត្រូវយកកន្សែងឱ្យ ត្រជាក់មកស្អំ អាចបំបាត់ភាពឈឺចាប់ក្នុងរយៈ ពេលប៉ុន្មានម៉ោងក្រោយ មក ។ ម្យ៉ាងវិញទៀតអ្នកក៏ត្រូវប្រើឱសថជំនួយផងដែរ ។
2-ប្រដាប់ភេទមានការឈឺចាប់៖ ស្ដ្រីរួមភេទរមែងឈឺចាប់ នៅត្រង់ប្រដាប់ ភេទក្រោយពី ប្រតិបត្ដិការរួច ។ ការឈឺចាប់ នេះអាចបណ្ដាល មកពីត្រដុសខ្លាំងៗពេក ដោយ សារតែមាន ជាតិ រំអិលមិនគ្រប់គ្រាន់ ដែលច្រើន កើតមានញឹកញាប់ នៅពេលពួកគេ ឈានដល់វ័យ អស់ រដូវ ។ លោកអ្នកគួរផ្ដល់ ពេលវេលាបបោស អង្អែលឱ្យបានយូរបន្ដិច ដែលវិធីនេះអាចជួយឱ្យ ស្ដ្រីផលិតទឹករំអិល បានគ្រប់គ្រាន់សម្រាប់ ទទួល យកអាវុធដ៏រឹង របស់អ្នកបាន ដោយគ្មាន បញ្ហា ឬក៏អ្នកអាចប្រើទឹក រំអិលជាជំនួយក៏បានដែរ ។ ម្យ៉ាងទៀតអ្នកអាច ទៅពិគ្រោះជាមួយ វេជ្ជបណ្ឌិត ជំនាញ ដើម្បីធ្វើការព្យាបាល ឱ្យបាន ត្រឹមត្រូវ ប្រសិនបើអ្នក តែងតែឈឺចាប់ក្នុង អំឡុងពេលរួម ភេទ ឬក៏ក្រោយពី ប្រតិបត្ដិការរួច ។
ជួនកាលការឈឺចាប់ទាំងនេះ អាចបណ្ដាល មកពីជំងឺឆ្លងតាម ប្រដាប់ភេទ ឬក៏រន្ធនោម ។ ជំងឺឆ្លងអាច បង្កឱ្យរលាក ប្រដាប់ភេទដែលរមែង តែងតែភាយក្លិនអាសោច និងឈឺត្រង់ប្រដាប់ ភេទ ។ ប្រសិនបើជួបបញ្ហា នេះសូមទៅរក សេវាកម្មថែទាំសុខភាពឱ្យបានម៉ត់ចត់ ដើម្បី ព្យា បាលឱ្យទាន់ពេលវេលា ។
3-ប្រដាប់ភេទរលាត់៖ ការដាច់រលាត់ទាំងនេះតែងតែកើតឡើង ចំពោះនារីគ្រប់រូបមិនអាច ចៀសផុតនោះទេ ។ ការដាច់រលាត់ លើប្រដាប់ភេទបន្ដិចបន្ដួច អាច កើតឡើងនៅពេលការ រួមរ័កដែលប្រព្រឹត្ដទៅ ក្នុងរូបភាពកម្រោលពេក ខណៈ ពេលដែលពុំមានទឹករំអិលគ្រប់គ្រាន់ ។ ប៉ុន្ដែស្ដ្រីអាចគ្មាន អារម្មណ៍ឈឺចាប់នៅពេលទទួលបានអារម្មណ៍ស្រណុក ស្រួលដល់កំពូល ។
ការដាច់រលាត់ បន្ដិចបន្ដួចវាអាចជាសះ ស្បើយឡើងវិញ ដោយខ្លួនឯង ប៉ុន្ដែប្រសិនបើវា មាន លក្ខណៈ ធ្ងន់ធ្ងរ និងចេញឈាម នោះវាអាច បង្កគ្រោះថ្នាក់បាន ។ ដូច្នេះភាគីស្ដ្រីគួរតែស្វែង រកការព្យាបាលរបួសទាំងនោះ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗ ។ ប្រសិនបើមានទឹករំអិលគ្រប់គ្រាន់ វាគឺជាកត្ដាសំខាន់ដែលអាច ជួយកាត់បន្ថយ ការ ដាច់រលាត់បានច្រើនបំផុត ។
4-បញ្ហាអាវុធសម្ងាត់បាក់៖ វាមិនមែនបាក់ ឬដាច់ចេញពីគ្នាទេ គឺវា គ្រាន់តែរហែក កោសិកា លិង្គប៉ុណ្ណោះ ។ ប្រការនេះ វាកើតឡើង នៅពេលដែលអាវុធសម្ងាត់វា កំពុងសម្ដែង ឫទ្ធិឡើងរឹង ដូចជាថ្ម ហើយត្រូវ បានប្រើប្រាស់វា ទាំងបង្ខំ តែស្ថានភាព បែបនេះ កម្រកើតមានណាស់ ។ ប៉ុន្ដែវាក៏អាចកើត មានដែរ ពិសេសអំឡុង ពេលប្រើក្បាច់វាយ ប្រហារទាំង កម្រោល និងជិតដល់ ទីជម្រៅ ។ ប្រសិនបើវាកើតឡើង ចំពោះរូបអ្នក សូមទៅ កាន់មន្ទីរពេទ្យ ជាបន្ទាន់ មុនពេល ដែលវាកាន់តែ ធ្ងន់ធ្ងរកែលែងឡើង ។ ដើម្បីទទួលបានសុវត្ថិភាព និងភាពស្រណុកសុខស្រួល ក្នុងអំឡុងពេល រួមភេទអ្នកគួរតែប្រើក្បាច់ ធម្មតាៗបានហើយ ព្រោះយើងម្នាក់ៗ ចង់បានតែ សេចក្ដីសុខស្រួល តែប៉ុណ្ណោះ ដូច្នេះមិន គួរប្រើក្បាច់ជ្រុលហួស ហេតុពេកនោះទេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល