CamNews

រថយន្ត 

រថយន្ត Toyota Highlander ម៉ូដែលថ្មី បំពាក់ប្រព័ន្ធ Hybrid ស៊ីសាំងតិច

រថយន្ត Toyota Highlander Hybrid ជាប្រភេទរថយន្ត ដ៏ប្រណិតមួយនៅក្នុងទីផ្សារសហរដ្ឋអាមេរិក
និងនៅក្នុងតំបន់អឺរ៉ុបដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ រថយន្ត
Toyota Highlander Hybrid ជារថយន្តដ៏ទំនើបមួយដែលត្រូវបានរចនាម៉ូដ និង  តុបតែងឡើងយ៉ាង
ល្អឥតខ្ចោះទាំងរូបរាងខាងក្នុងនិងខាងក្រៅមានរាងស្រស់សង្ហាស័ក្តិសមបំផុតសំរាប់ក្រុមគ្រួសារ។

រថយន្ត Toyota Highlander Hybrid ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះត្រូវបានផលិតឡើងជាមួយនឹងរូបរាង
ដ៏ទាក់ទាញមានសំបកកង់បែប Sport លេងយ៉ាងស្រស់ស្អាត  អំពូលបំភ្លឺខាងមុខ  រាងវែងមុតស្រួច
កញ្ចក់ថ្លា អាចបំភ្លឺផ្លូវបានច្បាស់ល្អនៅពេលយប់។

ជាពិសេស រថយន្ត Toyota Highlander Hybrid ម៉ូដែលនេះត្រូវបានបំពាក់មកជាមួយនឹងម៉ាស៊ីន ៦
មានកម្លាំង ៣,៥ និងបានបំពាក់បន្ថែម  ជាមួយនឹងប្រព័ន្ធបច្ចេកវិជ្ជា  ដ៏ទំនើបនៅខាងក្នុង និង មាន
តម្លៃ ៤៧,៣០០ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ motortrend


Tags: car 2014 Toyota Highlander Hybrid