(តូក្យូ)៖ មន្ត្រីអប់រំនៅជប៉ុនបានបើកការស៊ើបអង្កេតលើករណីមួយ ដែលនាយកសាលាបានប្រាប់កូនសិស្សស្រីរាប់រយនាក់ថា ការមានកូន គឺជារឿងសំខាន់ជាងការទៅរៀននៅមហាវិទ្យាល័យ និងប្រកបការងារ ។
លោកនាយកនៅវិទ្យាល័យមួយក្នុងទីក្រុងអូសាកា ឈ្មោះ Hisao Terai បានប្រាប់សិស្សប្រមាណ៦០០នាក់ថា រឿងសំខាន់បំផុតសម្រាប់ស្ត្រីគឺការបង្កើតកូនឲ្យបាន២ ឬច្រើននាក់ដែលមានតម្លៃជាងការទៅរៀនបន្តនៅមហាវិទ្យាល័យ និងការធ្វើការ ។
ការលើកឡើងរបស់លោក Terai បានរងប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់អាណាព្យាបាលសិស្ស និងមហាជន ហើយក៏មានការចោទសួរយ៉ាងខ្លាំងផងដែរ ប៉ុន្តែនាយកសាលារូបនេះចាត់ទុកថា សំដីរបស់លោកហាក់ដូចជាគ្មានអ្វី ខុសឡើយ ព្រោះវាគ្រាន់តែបង្កើតភាពរីករាយដល់នារីៗ សម្រាប់ការមានបុត្រប៉ុណ្ណោះ ។
កាលពីខែមុន រដ្ឋាភិបាលជប៉ុនបានប្រកាសថា អត្រាចំនួនប្រជាពលរដ្ឋក្នុងប្រទេសមានការធ្លាក់ចុះជិត១លាននាក់ បើប្រៀបធៀបនឹងរយៈពេល៥ឆ្នាំកន្លងទៅនេះ ៕
រូបភាពតំណាង
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី