សមាជិកចំនួនបួនរូបរបស់ក្រុមទាមទារសិទ្ធិស្ដ្រី Ukraine បានដោះសម្លៀកបំពាក់ក្នុងអាកាស
ធាតុត្រជាក់ ដើម្បីគាំទ្រដល់មនុស្សភេទទីបី នៅក្នុងពេលដែលសម្ដេចសង្ឃ Benedict XVI
កំពុងសូត្រធម៌ នៅវិហារ Vatican ។
កាលពីថ្ងៃទី ១៣កន្លងទៅ ខណៈពេលដែលសម្ដេចសង្ឃ Benedict XVI កំពុងសូត្រធម៌ ក៏
ស្រាបតែមានស្ដ្រីបួននាក់ បានដោះសម្លៀកបំពាក់ភា្លមៗ ហើយបង្ហាញអក្សរនៅលើខ្លួនរបស់
ពួកគេ ដែលសរសេរថា "យើងជឿជាក់លើមនុស្សភេទទីបី" ព្រមទាំងបានស្រែកឡើងថា "អ្នក
ដែលប្រឆាំងនឹងមនុស្សភេទទីបី ចូរបិទមាត់"។
គួររំលឹកថា ក្នុងរយៈពេលកន្លងមកនេះ សម្ដេចសង្ឃ Benedict XVI ធ្លាប់បានបង្ហើបពីការមិន
ពេញចិត្ដចំពោះ អាពាហ៍ពិពាហ៍របស់មនុស្សភេទទីបី ជាក់ស្ដែង កាលពីខែធ្នូកន្លងទៅ សម្ដេច
សង្ឃ Benedict XVI បានធ្វើការប្រឆាំងនឹងអាពាហ៍ពិពាហ៍របស់មនុស្សភេទទីបី ដោយយល់
ថា អាពាហ៍ពិពាហ៍របស់បុរស និងស្រ្ដីគឺមានតួនាទីមិនអាចខ្វះបាន។
ប្រការខាងលើនេះ បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីក្រុមមនុស្សដែលគាំទ្រមនុស្សភេទទីបី
ជាពិសេសគឺក្រុម Femen ដែលល្បីឈ្មោះតែងតែពីឆ្នាំ ២០១០ ដែលពួកគេធ្លាព់បានចូលរួមធ្វើ
បាតុកម្មដោយដោះសម្លៀកបំពាក់ ជាច្រើនលើ ដើម្បីគាំទ្រប្រជាធិបតិយ សិទ្ធិស្ដ្រី និងប្រឆាំង
អំពើពុករលួយ។ល។
ដោយ ៖ សីហា
ប្រភព ៖ VE