CamNews

ប្លែកៗ 

តន្រ្ដី Jazz ដ៏អស្ចារ្យរបស់ក្មេងប្រុសពិការភ្នែក ត្រូវចែកចាយយ៉ាងច្រើន តាមអ៊ិនធើរណែត

 

បូលីវី៖ ការលែងតន្រ្ដី និងចម្រៀងហ្សាស (Jazz) ដ៏អស្ចារ្យមួយ របស់ក្មេងប្រុសពិការភ្នែក
ម្នាក់ ត្រូវបានគេចែកចាយយ៉ាងច្រើន តាមរយៈអ៊ិនធើរណែត ជាពិសេស គឺក្នុងគេហទំព័រ
"youtube"


Jose Andre Montao Baia ជាក្មេងប្រុសពិការភ្នែកទាំងសងខាងម្នាក់ ដែលមានវ័យ ៧ឆ្នាំ
រស់ក្នុងទីក្រុង​ស៊ូក្រី ប្រទេសបូលីវី។ ថ្វីត្បិត គេជាក្មេងពិការភ្នែកក៏ពិតមែន តែគេមានទេព្យ
កោសល្យណាស់ ក្នុងការលេង និងច្រៀងនូវចម្រៀងហ្សាស (Jazz) ។


លោក Roberto Montano ជាឪពុកបង្កើតរបស់កុមារពិការភ្នែកនេះ បាននិយាយថា Jose
Andre គឺមានចំណាប់អារម្មណ៍ និងចូលចិត្ដលែងភ្លេងឧបករណ៍តន្ដ្រីតាំងពីគេមានអាយុ
ប្រហែល ៣- ៤ឆ្នាំម្លេះ។ ដោយឃើញដូច្នេះ នៅពេលដែលគេ មានអាយុ ៥ឆ្នាំ គាត់ក៏
បញ្ជូនកូននេះ អោយទៅរៀននៅសាលាតន្ដ្រីឯកជនមួយ។

ដោយមើលឃើញការលេង ប្រកបដោយទេព្យកោសល្យខ្ពស់ និងគួរអោយអាណិតរបស់
ក្មេងពិការភ្នែកម្នាក់នេះ មនុស្សភាគច្រើន តែងតែជួលគេអោយទៅលេងកំដរ ក្នុងកម្មវីធី
កំសាន្ដ ជប់លាង និងព្រឹត្ដិការណ៍ផ្សេងៗទៀត។ នេះជាវីដេអូក្លីប ដែលបង្ហាញពីការលេង
តន្ដ្រីហ្សាស របស់កុមារពិការនេះ សូមចុចដើម្បីមើល៕


ដោយ៖ នារី
ប្រភព៖ youtube


Tags: lifestyle living boy7 blind jazz prodigy Bolivia