CamNews

ចិនជួលស្រីស្អាតដើម្បីផ្សព្វផ្សាយលក់ អចលនទ្រព្យ

ទីផ្សារអចលនទ្រព្យកាន់តែស្ងាត់ស្ងៀម គឺជាពេលវេលាដែលក្រុមហ៊ុនអចលនទ្រព្យរបស់ចិន ប្រើ
ប្រាស់ក្បាច់ជាច្រើនដើម្បីកែលំអស្ថានភាពនៃការលក់ដូរ។ ការប្រើប្រាស់ស្រីស្អាតក្នុងការលក់ ឬ
ទទួលភ្ញៀវ គឺជាក្បាច់ល្អ និងពិសេសមួយត្រូវបានគេប្រើច្រើន នៅពេលនេះ។

គេហទំព័រ AsiaOne បានអោយដឹងថា ការប្រើប្រាស់តារាម៉ូដែល ឬនារីម៉ូដែល សម្រាប់ការលក់
ផលិតផល ត្រូវបានគេធ្វើឡើងជាលើកដំបូង កាលពីឆ្នាំ ២០០៣។ ពេលនោះ អ្នកជំនួញឆ្លាតវៃនៅ
សៀងហៃយល់ឃើញថា ការប្រើប្រាស់ បន្ទប់ពិព័រណ៍(showroom) catalog និងផលិតផលគំរូ គឺជា
វិធីមួយដែលខ្វះភាពទាក់ទាញ ខណៈដែលស្រីស្អាតអាចឧទ្ទេសនាមលំអិតអំពីរចនាបថ និងភាព
ល្អប្រសើរអស្ចារ្យនៃគម្រោងអចលនទ្រព្យ។ ពួកគេយល់ថា តារាម៉ូដែល ឬអ្នកម៉ូដេលអាចនឹង
ជម្រុញអោយអតិថិជន សម្រេចចិត្តទិញផ្ទះពីក្រុមហ៊ុនអចលនទ្រព្យ។

នារីម៉ូដែលដែលមានតូនាទីលក់អចលនទ្រព្យនៅប៉េកាំង និងសៀងហៃ អាចរកបានប្រាក់ប្រហែល
១,០០០​ ទៅ ១,៥០០យុន(ប្រហែល ១៤៣ដុល្លារ ទៅ ២១៥ដុល្លារ) ក្នុងមួយថ្ងៃ។ កាលពីឆ្នាំ ២០០៩
ជារៀងរាល់ខែ ប្រាក់ចំណូលជាមធ្យម របស់នារីម៉ូដែល ធ្វើការផ្នែកលក់អោយក្រុមហ៊ុនអចលន
ទ្រព្យ គឺប្រហែល ៤,០០០យុន(ប្រមាណជា ៥៧០ដុល្លារ)នៅក្រុងប៉េកាំង និង ៣,៦០០យុន (៤៧០
ដុល្លារ)នៅសៀងហៃ។

កាលពីអំឡុងពេលនោះ គឺជាពេលដែលទីផ្សារអចលនទ្រព្យនៅចិនកំពុង "ក្ដៅគគុក"។ ប៉ុន្ដែនា
ពេលបច្ចុប្បន្ន នៅពេលទីផ្សារមានភាពស្ងប់ស្ងាត់ នារីម៉ូដែល កាន់តែមានការងារច្រើន និងអាច
រកប្រាក់បានច្រើនជាងមុន៕

ខាងក្រោមនេះគឺជារូបភាពមួយចំនួនស្ដីពី "ស្រីស្អាត" ផលិតផលអចលនទ្រព្យនៅប្រទេសចិន ៖


 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AsiaOne


Tags: model China property Real Estate