មានមនុស្សតិចណាស់ដែលបានដឹងថា ប្រធាន និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនកាហ្វេ
ធំបំផុតក្នុងពិភពលោក Starbucks បានចាប់កំណើតក្នុងគ្រួសារក្រីក្រមួយ នៅតំបន់សំបុកកណ្ដុរ
ក្នុងស្រុក Brooklyn ក្រុង New York នៃសហរដ្ឋអាមេរិក។
Howard Schultz ជាប្រធាន និងជា CEO របស់ក្រុមហ៊ុនកាហ្វេ Starbucks (រូប ៖ tilt)
ចាប់កំណើត នៅថ្ងៃទី ១៩ កក្កដា ឆ្នាំ ១៩៥៣ ក្នុងតំបន់សំបុកកណ្ដុរមួយ ក្នុងស្រុក Brooklyn ក្រុង
New York លោក Howard Schultz បានបញ្ចប់ការសិក្សា នៅឯសកលវិទ្យាល័យ Michigan ខាង
ជើង ដោយទទួលបានបរិញ្ញាបត្រផ្នែកទូរគមនាគមន៍។ ក្រោយពីបានបញ្ចប់ការសិក្សា Howard
Schultz ក៏បានចូលធ្វើការឱ្យក្រុមហ៊ុន Xerox Cooperation មុនពេលចូលរួមធ្វើការឱ្យក្រុមហ៊ុន
កាហ្វេ Starbucks ។ ដោយសារតែចូលចិត្តកាហ្វេ Schultz ក៏បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយ
ក្នុងឆ្នាំ ១៩៨៧។
បន្ទាប់ពីបង្កើតហាងកាហ្វេតូចមួយដែលមានឈ្មោះថា Il Giornale កាលពីឆ្នាំ ១៩៨៧ ប៉ុន្មានឆ្នាំ
ក្រោយមក លោក Howard Schultz ក៏ទិញយកក្រុមហ៊ុន Starbucks ហើយក្លាយជាអគ្គនាយក
ប្រតិបត្តិ និងជាប្រធានក្រុមហ៊ុននេះ។
ប៉ុន្មានឆ្នាំដំបូង Starbucks ពង្រីកសាខាបាន ៦០ហាង ប៉ុន្ដែមកដល់ពេលនេះ Starbucks បានកើន
ឡើងដល់ ១៧,៦០០ហាង នៅទូទាំងពិភពលោក។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ Howard Schultz
ក៏កើនឡើងដល់ជាង ២ពាន់លានដុល្លារអាមេរិក ហើយគាត់តែងមានឈ្មោះ នៅក្នុងបញ្ជីចំណាត់
ថ្នាក់ "អគ្គនាយកប្រតិបត្ដិដែលមានជោគជ័យបំផុត ស្ដីអំពីល្បឿននៃការកើនឡើងរបស់ទ្រព្យ
សម្បត្តិ"។
ឆ្នាំ ២០០០ លោក Howard Schultz បានប្រកាសថា ខ្លួនលាលែងពីតំណែងអគ្គនាយកប្រតិបត្តិ
របស់ Starbucks ប៉ុន្ដែ ៨ឆ្នាំក្រោយ លោកបានវិញត្រឡប់មកដឹកនាំក្រុមហ៊ុននេះវិញ។ មកដល់
ឆ្នាំ ២០១២ ក្រុមហ៊ុន Starbucks មានហាងចំនួន ១៧,៦០០ ជាមួយនឹងទុនជាមូលដ្ឋាន ឡើងដល់
៣៥,៦ពាន់លានដុល្លារអាមេរិក។
ក្ដីស្រមៃ ពីតំបន់សំបុកកណ្ដុរ
មានមនុស្សតិចណាស់ដែលបានដឹងថា ប្រធាន និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនកាហ្វេ
ធំបំផុតក្នុងពិភពលោក Starbucks បានចាប់កំណើតនៅក្នុងគ្រួសារក្រីក្រមួយ នៅក្នុងតំបន់សំបុក
កណ្ដុរ ក្នុងស្រុក Brooklyn ក្រុង New York នៃសហរដ្ឋអាមេរិក។
ជីវិតកុមារភាពដ៏ក្រតោកយ៉ាក មិនបានធ្វើឱ្យក្ដីស្រមៃរបស់ Schultz ត្រូវរួញរានោះឡើយ។ ជា
រៀងរាល់រាត្រី កុមារ Schultz តែងគិតដល់ការឆ្លងកាត់បន្ទាត់ក្រីក្រ ដើម្បីគយគន់សម្រស់នៅពិភព
ខាងក្រៅ ថា វាធំយ៉ាងណា។
Schultz ជឿជាក់ថា ទីកំណើតរបស់អ្នក នឹងមិនអាចកំណត់នូវអនាគតរបស់អ្នកនោះទេ
ក្រៅពីធ្វើការជួយរកប្រាក់ពុកម្ដាយ តាំងពីនៅតូច Schultz ក៏ចំណាយពេលដែលនៅសល់របស់
ខ្លួន ផ្ដោតទៅលើការសិក្សា និងការលេងកីឡា។ ពុករបស់ Schultz មិនដែលជឿថា ការសិក្សា
របស់ Schultz នឹងជួយឱ្យគ្រួសារបានចាកផុតពីភាពក្រីក្រនោះឡើយ។ ក្ដីស្រមៃនៃជំហានដំបូង
របស់ Schultz បានក្លាយជាការពិត នៅពេលប្រឡងជាប់ និងបានចូលសិក្សានៅសកលវិទ្យាល័យ
Michigan ។ ប៉ុន្ដែ ការសិក្សានេះ ធ្វើឱ្យ Schultz ត្រូវខំប្រឹងពលកម្មបន្ថែមទៀត ដើម្បីបានប្រាក់
មកបង់ថ្លៃសាលា។
ការលេងកីឡារបស់ Schultz ក៏មិនអត់ប្រយោជន៍
នៅក្នុងតំបន់ក្រីក្ររបស់ Schultz ក្រៅពីការធ្វើការរកប្រាក់ជួយគ្រួសារ ល្បែងកំសាន្ដតែមួយគត់
របស់កុមារក្នុងតំបន់នេះ នោះគឺការលេងកីឡា។ Schultz ក៏ជាកុមារម្នាក់ ដែលចូលចិត្តលេងកីឡា
ពិសេសគឺបាល់ទាត់។
ពេលក្លាយជា CEO ហើយ លោក Schultz នៅតែចូលចិត្តកីឡា
ក្រោយមក ដោយសារតែការលេងបាល់បានល្អ Schultz ក៏ត្រូវបានគេទទួលឱ្យចូលសិក្សា នៅ
សកលវិទ្យាល័យ Michigan ខាងជើង ដោយអាហារូបករណ៍ផ្នែកបាល់ទាត់ និងសមត្ថភាពសិក្សា មិនចេះធុញទ្រាន់របស់កូនអ្នកក្ររូបនេះ។
មិនយូរប៉ុន្មាន Schultz ក៏បានក្លាយជាអ្នកមាន
ក្នុងបណ្ដាក្ដីស្រមៃធំបំផុតក្នុងជីវិតរបស់ Schultz គឺការបញ្ជាក់ឱ្យពុករបស់ខ្លួន បានឃើញថា
Schultz អាចធ្វើបាន អាចចាកផុតពីតំបន់សំបុកកណ្ដុរដ៏កំសត់នៃក្រុង New York ។
ដើម្បីបានក្លាយជាមហាសេដ្ឋីនៃក្រុមហ៊ុនកាហ្វេធំបំផុតក្នុងពិភពលោក Schultz ត្រូវឆ្លងកាត់
ដំណាក់កាលពលកម្មមិនឈប់ឈរ។ Schultz បានប្រែក្លាយកាហ្វេសាមញ្ញ ឱ្យទៅជារបស់ជាទី
ស្រឡាញ់ ជាប់ចិត្ត។ ដូច្នេះ រសជតិល្វីង រសជាតិផ្អែមឈ្ងុយរបស់កាហ្វេ Starbucks បានក្លាយ
ទៅជាស្លាកជំនួញកំពូលមួយ ក្នុងពិភពលោក៕
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
វិធី ៩យ៉ាង ដើម្បីក្លាយជា អ្នកមាន
សេវាកម្មបុណ្យសពនៅចិន ៖ វិស័យដែលរកប្រាក់បាន ១៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ
ហេតុអ្វីជនភៀសខ្លួន កូរ៉េខាងជើង នៅតែចង់ត្រឡប់ ទៅស្រុក?
Twitter ផ្ដល់ប្រាក់ខែជិត ៧ពាន់ដុល្លារ សម្រាប់បុគ្គលិក មិនទាន់ពេញសិទ្ធិ ម្នាក់ៗ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Zing