CamNews

ជីវិត និងការងារ 

វិធី ៩យ៉ាង ដើម្បីក្លាយជា អ្នកមាន

ធ្វើនូវអ្វីដែលអ្នកស្រឡាញ់ចូលចិត្ត រស់នៅដោយការសន្សំសំចៃ និងហ៊ានដោយភាពឆ្លាតវៃ នឹង
ជួយឱ្យអ្នកក្លាយជាអ្នកមានមិនខាន។



១/ ធំឡើងក្នុងស្ថានភាពក្រលំបាក

មានសេដ្ឋី និងមហាសេដ្ឋីជាច្រើន បានចាប់ផ្ដើមដោយបាតដៃទទេ និងបានឆ្លងកាត់កុមារភាព
ដ៏ក្រលំបាក។ លោក Howard Schultz ស្ថាបនិកនៃបណ្ដាញហាងកាហ្វេធំបំផុតក្នុងពិភពលោក
Starbucks និង CEO របស់ Goldman Sachs លោក Lloyd Blankfein សុទ្ធតែត្រូវចេញទៅរកប្រាក់
តាំងតែពីនៅក្មេង។ ដោយសារតែការតស៊ូ និងភាពក្រលំបាក បានបង្កើតឱ្យមានអ្នកគ្រប់គ្រងដ៏
អស្ចារ្យបែបនេះ។

២/ ប្រកបមុខរបរដែលខ្លួនស្រឡាញ់បំផុត

អតីតកំពូល CEO របស់ Apple លោក Steve Jobs ធ្លាប់បាននិយាយថា ៖ “វិធីតែមួយគាត់ដើម្បី
បង្កើតបានប្រការដ៏អស្ចារ្យមួយ នោះគឺការតាមប្រមាញ់នូវការងារដែលខ្លួនពេញចិត្តជាងគេ។
ប្រសិនមិនទាន់រកឃើញ ចូរព្យាយាមបន្ដ”។

៣/ ចាប់ផ្ដើមមុខរបរក្នុងវិស័យបច្ចេកវិទ្យា

“ជ្រលងភ្នំ Silicon” គឺជាកន្លែងដែលបង្កើតចេញនូវសេដ្ឋីជាច្រើន ក្នុងពិភពលោក។ ពិសេស
ជាងនេះ អ្នកមិនចាំបាច់ក្លាយជាមេដឹកនាំកក្រុមហ៊ុននោះទេ។ Microsoft មានសេដ្ឋី ប្រហែល
១២,០០០នាក់ រួមទាំងបុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិក។ មូលហេតុដែលពួកគេក្លាយជាសេដ្ឋី
 គឺសាមញ្ញបំផុត ៖ ពួកគេមានភាគហ៊ុនក្នុងក្រុមហ៊ុន Microsoft ។

៤/ ធ្វើជាម្ចាស់ក្រុមហ៊ុន និងរស់នៅដោយសន្សំសំចៃ

ពីរភាគបីនៃសេដ្ឋីនៅអាមេរិក គឺជាអគ្គនាយកក្រុមហ៊ុន ក្នុងនោះ ភាគច្រើន ពួកគេជាម្ចាស់ក្រុម
ហ៊ុនតូចៗ រស់នៅដោយសន្សំសំចៃ ពួកគេមិនដែលទទួលបានទ្រព្យមរតកពីពុកម្ដាយ នេះបើ
តាមសៀវភៅ “The Millionaire Next Door” (សេដ្ឋីក្បែរខាង)។ ពិតណាស់ ពួកគេក៏មិនយកចិត្ត
ទុកដាក់ទៅលើរថយន្ដទំនើប ឬ iPad នោះដែរ។

៥/ ក្លាហាន មានកំហុស និងជឿជាក់លើខ្លួនឯង

មនុស្សភាគច្រើន ខ្លាចហួសហេតុ ឬក្លាយហាន ប៉ុន្ដែបែរជាធ្វើរឿងល្ងង់ខ្លៅទៅវិញ។ ដើម្បីជា
ការត្រឹមត្រូវ គឺចូរក្លាហានប្រកបដោយភាពឆ្លាតវៃ ធ្វើនូវអ្វីដែលមានប្រយោជន៍ចំពោះខ្លួនឯង
 ហើយជឿជាក់លើការប្ដេជ្ញាចិត្តរបស់ខ្លួន។ អ្នកអាចមានកំហុសច្រើនដង ប៉ុន្ដែវាមិនថ្វីនោះទេ
ព្រោះថា ពុំមានអ្នកណាមួយ ដើរឆ្ពោះទៅមុខដោយមិនមានកំហុស និងឧបសគ្គ។

៦/ ព្រមទទួលពលិកម្ម

CEO របស់ Yahoo អ្នកស្រី Marissa Mayer គឺជាគំរូល្អសម្រាប់ដំបូន្មាននេះ។ អ្នកស្រី ធ្វើការដល់
ទៅ ៩០ម៉ោង/សប្ដាហ៍។ CEO របស់ Tesla លោក Elon Musk ក៏ជាមនុស្សដែលធ្វើការច្រើនម្នាក់
 គាត់កាន់កាប់ក្រុមហ៊ុនដល់ទៅពីរតែឯង។ Steve Jobs ក៏ធ្លាប់បានគ្រប់គ្រងទាំង Apple ទាំង
 Pixar ក្នុងពេលតែមួយ។ អ្នកគួរចងចាំថា អ្នកមានភាគច្រើន ត្រូវបានការងារ បំបែកចេញពីជីវ
ភាពសាមញ្ញ។

៧/ បង្កើតសំណាងល្អ ដោយខ្លួនឯង

គេនិយាយថា សំណាងល្អគឺជាឱកាសដែលបានជួបប្រទះភាពគាប់ប្រសើរដោយចៃដន់។ ប៉ុន្ដែ
ដើម្បីមានសំណាងល្អ អ្នកក៏ត្រូវស្វែងរកឱកាសដោយមិនឈប់ឈរ ហើយមិនត្រូវរារែកក្នុង
ការសម្រេចចិត្ត។ ជាការណែនាំនៅទីនេះ គឺថា អ្នកត្រូវឈប់ online ភ្លាម ហើយចេញទៅក្រៅ
 ដើម្បីបានជួបមនុស្សទាំងឡាយក្នុងពិភពពិត។

៨/ មិនត្រូវលែងលះប្ដី/ប្រពន្ធ

មូលហេតុមួយសំខាន់ដែលនាំឱ្យទ្រព្យសម្បត្ដិត្រូវថយចុះ នោះគឺការបែងចែកទ្រព្យ ក្រោយពី
លែងលះ។ ការលែងលះ គឺសម្រាប់តែអ្នកមានហួស ឬក្រហួស តែប៉ុណ្ណោះ ប្រសិនអ្នកនៅ
កណ្ដាល ចូរបំភ្លេចរឿងនេះចោល។

៩/ ធ្វើពហុកម្មនូវគោលដៅវិនិយោគ

វិនិយោគិនដែលឆ្លាតវៃ តែងវិនិយោគទៅលើបណ្ដាវិស័យជាច្រើនផ្សេងៗគ្នា។ ជាក់ស្ដែង មហា
សេដ្ឋី Bill Gates មិនមែនមានតែ Microsoft ប៉ុណ្ណោះទេ គាត់នៅមានប្រភពចំណូលដទៃទៀត
ដូចជាភាគហ៊ុនក្នុងក្រុមហ៊ុនផ្លូវដែកជាតិ របស់ប្រទេសកាណាដា ឬ ក្រុមហ៊ុនប្រមូលសំរាម
Republic Services ជាដើម។

ជាការពិត ប្រការទាំងនេះ ត្រូវចំណាយពេល និងកម្លាំងយ៉ាងច្រើន ប៉ុន្ដែលទ្ធផលនឹងធ្វើឱ្យអ្នក
ពេញចិត្ត។ ចូរសន្សំសំចៃចាប់ពីពេលនេះ ហើយវិនិយោគប្រកបដោយភាពឆ្លាតវៃ៕

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖​

ផលិតអាវសម្រាប់មាន់ ក៏ជាវិធីរកប្រាក់ ប្រកបដោយភាព ច្នៃប្រឌិត

សេវាកម្មបុណ្យសពនៅចិន ៖ វិស័យដែលរកប្រាក់បាន ១៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ

អាថ៌កំបាំងសម្រាប់ អ្នកចង់ធ្វើជា “មេ”


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ yahoo




Tags: 9 Ways make Money Howard Schultz Steve Jobs Marissa Mayer Bill Gates