CamNews

តន្រ្តី 

នាង Britney Spears ទំនងដូចឆ្នាស់ ក្នុងកម្មវិធី X Factor

កម្មវិធី X Factor US បានចូលមកដល់រដូវកាលទី ២ ហើយដែលនៅក្នុងរដូវកាលនេះមានអ្នកកាត់
ក្ដីដូចជា Britney Spears, Demi Lovato, L.A.Reid និង Simon Cowell។ បើមើលទៅនាង Britney
Spears ដូចជាមិនមែនជាអ្នកកាត់ក្ដីដាក់ពិន្ទុដែលអ្នកចូលមកប្រកួតប្រជែងងាយស្រួលក្នុងការយក
ចិត្តប៉ុន្មាននោះទេ។ ដូចជាឃ្លាមួយដែលនាងបាននិយាយសួរទៅកាន់ Shawn Armenta ដែលមក
សម្ដែងបទ Candy Girl ថា "តើនរណាអោយនាងឡើងមកលើឆាកនេះ?" ដែលសំណួរនេះវាបញ្ជាក់
អោយដឹងថា Britney Spears មិនខុសពី Simon Cowell ប៉ុន្មាននោះទេ។

មិនត្រឹមតែសួរដូចសំណួរខាងលើនោះទេ នាងបាននិយាយទៅកាន់អ្នកចូលរួមប្រកួតម្នាក់នោះថា
ខ្ញុំមានអារម្មណ៍ថាស្ដាប់បទចម្រៀងរបស់ Alvin and the Chipmunks អ៊ីចឹង។ ក៏ប៉ុន្តែសម្រាប់អ្នក
ចូលរូមប្រកួតម្នាក់នោះគេពិតជាច្រៀងមិនកើតពិតមែន។

តែមើលទៅនាង Britney Spears គ្រាន់តែចង់ធ្វើជាអ្នកអោយពិន្ទុមួយដែលយុត្តិធម៍ និងនិយាយ
តាមការពិតប៉ុណ្ណោះព្រោះនាងក៏បានសរសើរចំពោះអ្នកដែលអាចច្រៀងបានពិរោះផងដែរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ glamour 

 


Tags: britney spears x factor