ព័ត៌មានកីឡា៖ អតីតខ្សែបម្រើការពារ Chelsea ដែលបានផ្ទេរជើងទៅកាន់ Wolfsburg FC បានធ្វើការប្រើពាក្យសម្ដីបកខាំមកលើម្ចាស់ឯង យ៉ាងឆ្ងាញ់ ចំពោះមុខអ្នកការសែត។
កីឡាករ Kevin de Bruyne បានបង្ហាញពីគំនិតមិនពេញចិត្ដរបស់ខ្លួនប្រាប់អ្នកការសែតចំៗ ថា ឆាកជីវិតដែលគាត់ជួបប្រទះកាលពីនៅក្នុងក្រុម Chelsea គឺជាកម្មអាក្រក់តាំងតែពីការចាប់ផ្ដើម ដោយសូម្បីតែតម្លៃផ្ទេរជើងចេញពីក្រុម ក៏មិនមានតម្លាភាពដូចកីឡាករ ដ៏ទៃទៀតដែរ។
ប្រភពដ៏ដែលបានបន្ដប្រាប់អ្នកការសែតទៀតថា ស្របពេលដែលគាត់ប្ដូរមកកាន់ក្រុមថ្មីនេះ ការលេងរបស់គាត់ក៏មានលក្ខណៈល្អប្រសើរជាងមុនផងដែរ ហើយក៏ដូចជាអ្នកដែលមានបទពិសោធន៍យូឆ្នាំលើវិស័យមួយនេះ។ ហើយបើធៀបគ្នារវាងថ្នាក់ដឹកនាំទាំងពីរ លោក Jose Mourihno នឹង Dieter Hacking គឺមានលក្ខណៈខុសគ្នាទាំងស្រុង ដោយលោក Mourihno មិនសមត្ថភាពគ្រប់គ្រាន់លើការវិភាគរាល់ការលេងរបស់ក្រុម ប៉ុន្ដែចំពោះប្រធានគាត់បច្ចុប្បន្ន តែងតែផ្ដល់ឲ្យគាត់នូវអនុសាសន៍ច្រើន ទាក់ទងនឹងការប្រកួត ។ អ្វីដែលតែងតែលើកយកមកនិយាយគឺមានតែ រឿងរបស់គូរបក្សដិបក្សប៉ុណ្ណោះ ហើយត្រឹមតែ ៥ នាទីជាការស្រេច។
សម្រាប់ការធ្វើដំណើរចូលមកកាន់ក្រុមថ្មីនេះ គាត់ទទួលបាននូវរឿងល្អៗជាច្រើនដែលគាត់មិនធ្លាប់មានកាលពីនៅក្រុមចាស់។ ថ្វីដ្បិតតែ Chelsea ជាក្រុមដែលមានលុយ និង កេរ្ដិ៍ឈ្មោះមែន តែអ្វីដែលសំខាន់ទង្វើរបស់ថ្នាក់ដឹកនាំ គឺធៀបមិនដូចប្រធានក្រុមរបស់គាត់បច្ចុប្បន្នឡើយ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ thehardtackle