ក្រុងមែនឆេស្ទើ៖ មុនរដូវកាលដោះដូរកីឡាករ ចាប់ផ្តើម បើកទ្វារជាថ្មី នាខែមករា ឆ្នាំ២០១៥ខាងមុខនេះ ក្រុម បិសាចក្រហម Manchester United បានដាក់យុទ្ធសាស្រ្ត និងត្រៀមលុយទិញថ្មីៗ បន្ថែមទៀតដែរមានដូចជា ខ្សែបម្រើក្លឹបអ៊ីតាលី AS Roma, Kevin Strootman, ខ្សែការពារវ័យ២៤ឆ្នាំ Mats Hummels របស់ក្លឹប Borussia Dortmund, ខ្សែការពារកណ្តាល Diego Godin វ័យ២៨ឆ្នាំរបស់ ក្លឹបជើងឯកអេស្ប៉ាញ Atletico Madrid រួមជាមួយ Arjen Robben របស់ Bayern និង Danny Alves របស់ Barcelona ទៀតផង ។
តែយ៉ាងណាមិញ សម្រាប់គ្រូបង្វឹក Man Utd លោក Louis van Gaal បានបញ្ជាក់ប្រាប់គេហទំព័រ BBC ដែរថា “កីឡាករជើងខ្លាំងទាំងនេះ គ្រាន់តែស្ថិតនៅក្នុង គម្រោងប៉ុណ្ណោះ ដែលមិនប្រាកដថា ក្លឹបទាំងនោះ លក់ឲ្យនោះទេ តែយ៉ាង ណាក៏ដោយយើង ក៏រង់ចាំរហូតដល់ថ្ងៃនោះដែរ ខណៈដែលយើង បានធ្វើការទំនាក់ទំនង ទៅកាន់ក្លឹប និងកីឡាករទាំងអស់ នោះហើយក្តី ។
យ៉ាងណាមិញកាលពី រដូវកាលដោះដូរ កីឡាករខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះក្រុម Man Utd បានចំណាយលុយ ប្រមាណ ១៥០លានផោន ក្នុងនោះក៏រាប់បញ្ចូល នៃការទិញខ្សែបម្រើល្បឿន Angel Di Maria មកពីក្លឹបស្តេចស Real Madrid ផងដែរដែលមាន តម្លៃថ្លៃជាងគេ នៅអង់គ្លេស រហូតដល់ ៥៩.៧លានផោន ក្នុងចំណោមកីឡាករ Luke Shaw, Ander Herrera, Daley Blind, Marcos Rojo និង Radamel Falcao ។
តែយ៉ាងណាក៏ដោយ តារាឆ្នើមទាំងនេះ នៅមិនទាន់ បានជួយឲ្យក្លឹបដែលកំពុង ដុនដាបខាងលើនេះ មានពន្លឺនៅឡើយទេ ដោយបានកំពុងតែឈរនៅ លេខរៀងទី៤ ជាមួយនឹង ២៥ពិន្ទុបណ្តោះអាសន្ន ចាញ់ក្រុមកំពូល តារាងតោខៀវ Chelsea ដាច់រហូតដល់១១ពិន្ទុ ដែលនឹងត្រូវធ្វើការប្រជែង ជាមួយក្រុមម្ចាស់ផ្ទះ Southampton នារាត្រីថ្ងៃចន្ទ ទី០៨ បន្តទៀតផងដែរ ក្នុង Premier League ប្រចាំសប្តាហ៍ទី ១៥នេះ ៕
ផ្ដល់សិទ្ធដោយ៖ lookingtoday