ព័ត៌មានកីឡា៖ Arsenal ត្រៀមគម្រោងដាក់ចុងប៊ិចរួចជាស្រេច សម្រាប់ការផ្ដល់ឲ្យ Jack Wilshere នូវអាយុកាលបន្ដក្នុង ក្រុមរហូតដល់ ទៅ ៥ ឆ្នាំ បើទោះជាក្រុម ទើបតែទទួលរងការអាម៉ាស់ថ្មីៗក៏ដោយ។
តាមដំណឹងពីប្រភពសារព័ត៌មានផ្សេងៗបានឲ្យដឹងថា Arsenal ត្រៀមគម្រោងបន្ដកិច្ចកុងត្រាថ្មីជាមួយក្រុមជម្រើសជាតិអង់គ្លេសហើយ នូវតម្លៃ ៣៩ លានផោន ដើម្បីរក្សាកីឡាករ Jack Wilshere ប្រចាំក្រុមរហូតដល់ ឆ្នាំ ២០២០ ។
Jack Wilshere មួយរយៈពេលក្រោយនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសមិត្ដភក្ដិរួមក្រុម ។ ឆ្លើយតមនិងការលេង Jack Wilshere តែងតែប្រើអស់ពីសមត្ថភាព រាល់ការប្រកួត ប៉ុន្ដែភាពអត់ធ្មត់ និង ភាពមានៈរបស់គាត់ពេលខ្លះ ក៏ស្ទើតែកើតមានឡើងដែរក្នុងពេលនៃការប្រកួត តួយ៉ាងកន្លងមក គាត់ធ្លាប់មានជំលោះគ្នាជាមួយ Marouane Fellaini ម្ដងរួចទៅហើយ។ ហើយចំពោះលទ្ធផលចុងក្រោយ បើទោះជាក្រុមមិនបានយកឈ្នះ លើ Man United ក៏ដោយ ក៏ការមើលឃើញនៅតែបញ្ជាក់ថា Jack Wilshere បានខិតខំអស់ពីសមត្ថភាពខ្លួនដែរ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ squawka