ព័ត៌មានកីឡាករ៖ ជាប់រឿងអាស្រូវដ៏ព្រឺព្រួចបំផុតចំពោះ អ្នកចាំទីកំពស់យក្ស Chelsea គឺកីឡាករ Thibaut Courtois បានត្រូវនារីម្នាក់ស្រែកក្ដែងដាក់អ្នកសារព័ត៌មានថា ត្រឹមតែមួយរាត្រីដែលរួបលោកបានផ្ដល់ឲ្យនាង គឺធ្វើឲ្យនាង អាចនឹកឃើញដល់អនុស្សាវរីយ៍កាលពីនៅជាមួយមិត្ដប្រុសចាស់ អស់រយៈពេល ៣ ឆ្នាំ។
Caroline Lijnen ដែលជានារីទទួលបានការពេញនិយមពីសំណាក់កីឡាករបាល់ទាត់ បានថ្លែងប្រាប់អ្នកព័ត៌មានថា រួបនាងបានមានទំនាក់ទំនងជាមួយកីឡាករម្នាក់ទៀតហើយ គឺ អ្នកចាំទីរបស់ក្រុម Chelsea ក្រោយពីដំណឹងនាងបានដឹងថា មិត្ដប្រុសចាស់របស់នាង Kevin De Bruyne ជាកីឡាករខ្សែប្រយុទ្ធ VfL Wolfsburg មានចិត្ដក្បត់នាង។ ប៉ុន្ដែផ្ទុយពីអ្វីដែលនាងលើកឡើង ពាក្យសម្ដីមិត្ដប្រុសចាស់របស់នាងដែលបានសរសេរក្នុងសៀវភៅកំណត់ហេតុរបស់គាត់និយាយថា Thibaut Courtois ដែលជាមិត្ដរួមក្រុមជម្រើសជាតិជាមួយគ្នា គឺបានឆក់យករួបនាងចេញពីបេះដូងរបស់គាត់ ដែលធ្វើឲ្យមិត្ដិភាពកីឡាករទាំង ២ ប្រេះឆា។
បន្ថែមពីលើនេះទៅទៀ នាង Caroline Lijnen បានលើកឡើងនៅអំណះអំណាងជាច្រើនទៀតថា កាលពីរដូវក្ដៅឆ្នាំ ២០១២ មិត្ដប្រុសចាស់របស់នាងធ្លាប់មានទំនាក់ទំនងជាមួយមនុស្សស្រីម្នាក់ ហើយនាងក៏ផ្ដល់ជម្រើសឲ្យគាត់ ពេលនោះគាត់ជ្រើសយកនាង ប៉ុន្ដែការរស់នៅរបស់នាងចាប់ពីពេលនោះមក មិនដែលមានក្ដីសុខទេ តួយ៉ាងការគិតខុសគ្នាស្រឡះ ។ ហើយមិត្ដិភាពអ្នកថ្មីនៅពេលនេះ គឺគាត់បានជួបគ្នាក្នុងទីក្រុង Madrid ។ លក្ខណៈខាងក្រៅនៃអ្នកដទាំងពី គឺមិនខុសគ្នានោះទេ ប៉ុន្ដែរឿងមួយទៀតវិញ គឺខុសគ្នាដាច់ឆ្ងាយ ដោយពេលវេលា មួយរយៈនៅជាមួយគាត់ នាងមានភាពកក់ក្ដៅ ព្រោះគាត់អាចផ្ដល់គ្រប់យ៉ាងដែលនាងចង់បាន ហើយអ្នកចាស់មិនអាចផ្ដល់បាន ជាពិសេស គឺការចំអិនអារហារដ៏មានរសជាតិឆ្ងាញ់ ដែលកន្លងមក អ្នកចាស់មិនដែលមិនដែលធ្វើឲ្យនាង បានល្អឡើយសូម្បីតែម្ដង។
សូមបញ្ជាក់ឡើងវិញថា កីឡារករទាំងពីរ ក៏ធ្លាប់នៅក្រុម Chelsea ជាមួយគ្នា កាលពីដើមឆ្នាំ ២០១៤ ។
រូបថតអ្នកថ្មី
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror