ព័ត៌មានកីឡា៖ អ្នកចាំទីឥត់បានការរបស់ Chelsea មិនទាន់ដល់ថ្ងៃដែល Arsenal ត្រូវគិតគូររាប់លុយផងឥលូវស្រាប់តែពេលនេះ Arsene Wenger បែជាមើលឃើញ និង ក្របួចម៉ាត់ដាក់ខ្សែការពារវ័យក្មេង មួយរួបទៀតហើយ។
ក្រុមកំាំភ្លើងធំ Arsenal ទើបតែទទួលពាក្យព្រមព្រៀងគ្នាជាមួយ មិត្ដចាស់ Chelsea ថាខ្លួននិងយល់ព្រមទទួល កីឡាករអ្នកចាំទី នៅរដូវកាលខាងមុខចូលមកដល់ ។ បូកពីលើនេះបន្ថែម ស្រាប់តែមានព័ត៌មានជាច្រើនបានចុះបន្ដថា ពេលនេះ Arsenal មិនត្រឹមតែត្រៀមលុយសម្រាប់ កីឡាករម្នាក់នោះទេ ថែមទាំង ត្រៀមលុយបូកថែមពីលើ ៨ លានផោនទៀត ដើម្បីប្រឡេះយកខ្សែការពារវ័យក្មេង ពី Chelsea នៅពេលដែលរដូវកាលថ្មីចូលមកដល់ជាមួយគ្នា។
សម្រាប់ទិន្នន័យចំណាយរបស់ Arsenal ចំពោះកំណត់ត្រាថ្មីនេះ គឺប្រហែលដល់ទៅ ២០ លានផោនរួចជាស្រេចទៅហើយ ហើយខ្សែការពារ Chelsea ម្នាក់នេះ មិនទាន់មានដំណឹងឆ្លើយតមវិញពី ដៃគូរឡើយថា យល់ព្រមលក់ ឬយ៉ាងណា។
ចំពោះខ្សែការពារ Chelsea កីឡាករ Tyrone Mings វ័យ ២១ ឆ្នាំរួបនេះ ក៏មិនទាន់មានប្រតិកម្មអ្វីដែរ ហើយមួយរយៈប៉ុន្មានខែក្រោយនេះ មើលទៅការលេងរបស់កីឡាករ ពិតជារីកចម្រើនបានច្រើន ជាពិសេស ការប្រកួតលក្ខណៈម្ចាស់ផ្ទះចុងក្រោយប៉ះជាមួយ Tottenham កីឡាករបានជួយការពារក្រុមមិនឲ្យ មានការវាយបក ពីដៃគូរបានឡើយ ដោយលទ្ធផល ៣ ទល់នឹង ០។ មូលហេតុដោយសារតែការមើលឃើញ បែបនេះហើយ ទើប Arsenal ក្របួចមាត់ដាក់ ហើយត្រៀមលុយបូកពីលើបន្ថែមទៀត សម្រាប់រដូវកាលខាងមុខនេះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ caughtoffside