ព័ត៌មានកីឡា៖ កីឡាករការពារខ្សែកណ្ដាល Daley Blind របស់ Man United ដែលបានបង្ហាញវត្ដមានក្រុមជម្រើសជាតិ ហើយទទួលរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ ពេលនេះមិនមានអ្វីត្រូវព្រួយបារម្មណ៍ឡើយក្រោយពីទទួលបានការព្យាបាល។
យោងតាមពាក្យសម្ដីក្រុមបានប្រាប់អ្នកព័ត៌មាន Daley Blind ស្ថិតក្រោមការព្យាបាលយ៉ាងដិតដល់ ធ្វើឲ្យកីឡាករអាចនិងមានការជាសះស្បើយយ៉ាងឆាប់រហ័ស តួយ៉ាងអាចនិងចំណាយពេលត្រឹមតែ ២ រឺ ៣ សប្ដាហ៍ប៉ុណ្ណោះ។ ឆ្លងកាត់តាមការប៉ាន់ស្មាន នៃភាពជាក់ស្ដែងរបួសកីឡាករ ថ្នាក់គ្រប់គ្រងក្រុម គឺលោក Louis van Gaal និយាយថា របួសនេះអាចនិងមិនត្រូវចំណាយពេលព្យាបាលរហួតដល់ ៦ ខែឡើយ ហើយអ្វីដែលគាត់រំពឹងទុក កីឡាករអាចនិងជាសះស្បើយយ៉ាងឆាប់រហ័យ ។
ស្របពេលនៃការសម្រាកព្យាបាល Daley Blind ទទួលបានសារអេឡិចត្រូវនិចជូនពរជាច្រើន ដែលជាកម្លាំងលើកទឹកចិត្ដឲ្យឆាប់ជាសះស្បើយ ហើយមានស្មារតីល្អ ឡើងវិញ។ គាត់សូមថ្លែងអំណរគុណជាខ្លាំងសម្រាប់ការព្រួយបារម្មណ៍ និង យកចិត្ដទុកដាក់ចំពោះគាត់ ៕
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី