CamNews

កីឡា 

Angel Di Maria ត្រូវក្រុមផ្អាកការប្រកួតបន្ដ ក្រោយពីរបួសមិនទាន់ជាសះស្បើយ

ព័ត៌មានកីឡាករ៖​ កីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងកំណត់ត្រារបស់ Man United កាលពីក្រុមផ្ទេរចូលក្នុង​រដូវក្ដៅមុននេះ បានទទួលការលើកទឹកចិត្ដ ពីថ្នាក់ដឹកនាំក្រុម ឲ្យធ្វើការឈប់សម្រាកមួយរយៈ មិនអនុញាតិឲ្យ​ចូលលេងក្នុងការប្រកួតឡើយ ។ 

កីឡាករជម្រើសជាតិអាហ្ស៊ង់ទីន Di Maria បានត្រូវទទួលការលើកទឹកចិត្ដពី​លោក LOUIS VAN GAAL ថាឲ្យ​សម្រាកព្យាបាលរបួសជើងដែលបង្កឡើងកាល ពីក្រុមប្រកួតជាមួយក្រុម Hull ក្នុងលទ្ធផលជោគជ័យប្រកួត​ ៣-០។ ក្រោយពីទទួលរងរបួសដូច្នោះ Di Maria បានបាត់បង់ឱកាសប្រកួតរួចម្ដងហើយក្នុងតំណែងខ្លួនជាម្ចាស់​ផ្ទះប៉ះជាមួយ Stoke City ហើយក្រុមនៅតែទទួលជោគជ័យដដែល។ 

មុនពេលដែលក្រុមសម្រេចចិត្ដផ្អាកការប្រកួត Di Maria ដូច្នោះ ភរិយារបស់កីឡាករក៏បានពាំនាំការឈឺចាប់ប្ដីរបស់គាត់ថា Di Maria ពិតជាឈឺចាប់និងការបាត់បង់ឱកាសនេះខ្លាំងណាស់​ ហើយចំពោះរបួសរបស់គាត់​អាចនឹងចំណាយពេលយ៉ាងតិច ២ សប្ដាហ៍ទៀតទើបអាចលេងបានវិញ។​

ចំពោះលោក Van Gaal មិនគិតដូច្នោះឡើយ ដោយគាត់និយាយថា របួស​ Di Maria មិនជាធ្ងន់ធ្ងរអ្វីនោះទេ ប៉ុន្ដែ​គេគឺមិនត្រូវអនុញាតិឲ្យលេងជាមួយក្រុម Southampton នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះឡើយ ហើយពួកយើងនៅមានកីឡាករច្រើនទៀត ដែល​ត្រៀមខ្លួនចូលជើង ។ អ្វីដែលសំខាន់សម្រាប់ក្រុម គឺការគ្រប់គ្រងរបស់ Wayne Rooney ដែលទើបតែ​ធ្វើការ​ត្រួតពិនិត្យជើង ហើយត្រូវទទួលរងបន្ទុកដ៏ធ្ងន់នេះ។ 


ដោយ៖ អឿ​ អ៊ុយ
ប្រភព៖ dailystar 



Tags: Football Star Di Maria Manchester United