CamNews

ប្រជាជនហ្វីលីពីន ចេញទូកទៅតវ៉ានៅ តំបន់ដែនទឹកជម្លោះ


ក្រុមអ្នកតវ៉ាប្រឆាំងនឹងចិនមួយក្រុមដែលដឹកនាំដោយអតីតមេដឹកនាំកងកម្លាំងបះបោរយោធាហ្វីលីពីន
បានចេញទូកទៅតវ៉ានៅតំបន់ដែនទឹកជម្លោះនៅកោះ Huangyan កាលពីថ្ងៃទី ១៧ កន្លងមកនេះ។

ក្រុមនេះបានចេញទូកទៅដោយមានគ្នាចំនួន ៦ នាក់យាងតិចក្នុងគោលបំណងចេញទៅបង្ហាញពីការ
តវ៉ារបស់ខ្លួនទៅលើអំពើមិនគប្បីរបស់ចិនដែលបានធ្វើដាក់ប្រទេសរបស់គេ។ ពួកអ្នកនេសាទទាំងនេះ
មានបំណងក្នុងការលើកទង់ជាតិហ្វីលីពីននៅលើកោះនោះទៀតផងប្រសិនបើអាចធ្វើបាន។

ប្រទេសទាំង ២ នៅតែមានភាពតានតឹងដាក់គ្នានៅឡើយដោយមានការដាក់ពង្រាយកងកម្លាំងជើងទឹក
នៅក្បែរៗតំបន់ជម្លោះដែលគេបានដាក់ពង្រាយតាំងពីដើមខែមកម្លេះ។

ដោយ៖ Blank
ប្រភពពី៖ Chinabuzz 

 


Tags: Philipine China