ជាលើកដំបូងដែលកែវយឹតអវកាស បានរកឃើញចំហាយទឹក ចេញពី Ceres ដែលជាភពថ្មធំបំផុតក្នុងចំណោមភពថ្មតូចៗ ស្ថិតនៅជាយជុំវិញប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស។
ស្ថានីយពិនិត្យអវកាស Herschel ជាលើកដំបូងបានស្វែងយល់អំពីដំណើរការនៃការបាញ់ចំហាយទឹកនៅលើផ្ទៃរបស់ភពថ្ម Ceres នេះបើតាមទំព័រ Space.com ដែលបានចុះផ្សាយសេចក្ដី ប្រកាស ព័ត៌មានរបស់មន្ទីរស្រាវជ្រាវ JPL នៃទីភ្នាក់ងារអវកាសអាមេរិក ណាសា។ Ceres មានរង្វង់ អង្កត់
ផ្ចិត ប្រហែល ៩៥០គីឡូម៉ែត្រ ត្រូវបានចាត់ចូលជាប្រភេទភពមានទំហំមធ្យម។
រូបភាពបង្ហាញអំពី Ceres ដែលស្ថិតនៅជាយនៃប្រព័ន្ធព្រះអាទិត្យ (រូប ៖ NASA/JPL)
ក្នុងបេសកកម្ម របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ដែលបានសហការណ៍ជាមួយ ណាសា កែវយឹត
អវកាស Herschel បានប្រើប្រាស់បច្ចេកវិទ្យា កម្មរស្មី infrared ដើម្បីមើលបានឆ្ងាយ និងអាច
ពិនិត្យ មើលឃើញសកម្មភាពនៃចំហាយទឹកនៅលើភពថ្មី Ceres ។
Michael Kuppers ដែលជាប្រធានក្រុមអ្នកវិទ្យាសាស្ដ្រមួយរូប ថ្លែងថា ៖ “នេះគឺជាលើកដំបូង
ហើយ ដែលបានរកឃើញចំហាយទឹកនៅលើភពថ្មមួយដែលស្ថិតក្នុងគន្លងគោចររបស់បណ្ដា
ភពតូចៗ នេះក៏បង្ហាញថា ផ្ទៃខាងលើរបស់ Ceres គឺពេញដោយទឹកកក និងមានបរិយាកាស”។
ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា Ceres មានស្រទាប់ខាងក្នុងជាថ្ម និងស្រទាប់ខាងក្រៅគឺជាទឹក
កកដ៏ក្រាស់ ប្រសិនទឹកកកកនេះរលាយ វាអាចក្លាយជាប្រភពទឹកសាបដ៏ធំ គឺបរិមាណទឹកសាប ច្រើនជាងប្រភពទឹកនៅលើផែនដី។
NASA ក៏បានបង្កើតបេសកកម្មដោយឡែករបស់ខ្លួន មានឈ្មោះថា Dawn ហើយបច្ចុប្បន្ន កំពុង ធ្វើដំណើរឆ្ពោះទៅកាន់ Ceres បន្ទាប់ពីបានចំណាយពេល ជាង ១ឆ្នាំ ហោះជុំវិញកូនភព Vesta ។ Dawn នឹងទៅដល់ភព Ceres នៅដើមឆ្នាំ ២០១៥។ Dawn នឹងគូសផែនទី ភូមិសាស្ដ្រ និងគីមី នៅ លើផ្ទៃរបស់ភព Ceres ជាមួយរីសូលូសឹនខ្ពស់ ដែលគេសង្ឃឹមថា នឹងរកឃើញអាថ៌កំបាំង នៅពី ក្រោយបាតុភូតខាងលើ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Space