ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣នេះថា ផ្លែ
ប៉េងប៉ោះ និងសណ្តែក ជួយកាត់ បន្ថយរោគ មហារីកក្រពេញ ។
ក្រុមអ្នកស្រាវជ្រាវ សហរដ្ឋអាមេរិកមួយចំនួន បានបញ្ជាក់នៅ ក្នុងរបាយការណ៍របស់ពួកគេ
និងឲ្យដឹងនៅថ្ងៃពុធ នេះថា នៅ ពេលដែលយើង ទទួលទានផ្លែប៉េងប៉ោះ និងសណ្តែក អាច
ជួយកាត់បន្ថយ ឬក៏បង្កាបាននូវ ការរីករាលដាល និងហានិភ័យ ដែលបង្កឡើងជារោគមហារីក
ក្រពេញបាន ។
លោក John Erdman សាស្រ្តាចារ្យមួយរូប ផែ្នកវិទ្យាចំណីអាហារ និងអាហារូបត្ថម្ភ មកពីសាកល
វិទ្យាល័យ Illinois បានលើក ឡើងថា “ការទទួលទានផ្លែប៉េងប៉ោះ និងសណ្តែក ដែលវត្ថុពីរនេះ
ដាក់លាយបញ្ចូលគ្នា វាមានប្រសិទ្ធភាពជួយកាត់បន្ថយ ការ កកើតរោគមហារីកក្រពេញ” ។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ច្បាស់ថា “ការទទួលទានដោយដាក់បញ្ចូលគ្នា មានសារប្រ
យោជន៍ខ្លាំងណាស់” ។ ក្រុមអ្នក សា្រវជ្រាវបានយកសត្វកណ្តុរ ធ្វើជាវត្ថុពិសោធន៍ រកលទ្ធផល
ដោយផ្តល់នូវអាហារ ដែលមានផ្លែប៉េងប៉ោះ និងសណ្តែក នៅ ពេលពិនិត្យ ទៅលើក្រពេញសត្វ
កណ្តុរនោះ ឃើញថា រោគមហារីកក្រពេញ ដែលមានពិតជាបានថយចុះ និងមិនមានការរីករាល
ដាលទៀតឡើយ ។
លទ្ធផលបានមក ពីការពិសោធន៍នោះ នៅក្នុងផ្លែប៉េងប៉ោះ បានជួយកាត់បន្ថយ រោគមហារីកក្រ
ពេញ បាន៦១ភាគរយ និង សណ្តែក អាចជួយកាត់បន្ថយបាន ៦៦ភាគរយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល