CamNews

មិនគួរឲ្យជឿ 

ស្រឡាំងកាំងហួស ខណៈឃើញពស់ វារចេញពីបំពង់លូ សំដៅចូលផ្ទះ (មានវីដេអូ)

ចម្លែកៗ ៖ ប្តីប្រពន្ធមួយគូ  ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង  ខណៈពេលដែលប្រទះឃើញ
សត្វពស់មួយក្បាល វារចេញពីបំពង់បង្ហូរទឹកលូ សួនច្បារក្រោយផ្ទះ ដោយវារសំដៅចូលមក
ក្នុងផ្ទះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស មេត្រូ
ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

គួរបញ្ជាក់ផងដែរថា    ប្តីប្រពន្ធមួយគូ   ដែលបានជួបហេតុការណ៍នេះផ្ទាល់  មានឈ្មោះថា
Linda និង Geoff Peck ជាពលរដ្ឋរស់នៅស្រុកLincolnshire ភាគខាងកើតប្រទេសអង់គេ្លស
យ៉ាងណាមិញ បើយោងតាមសម្តីលោកស្រី
Linda បានអះអាងអោយដឹងថាដំបូងឡើយពួក
យើងបានឃើញវា រាងស្រពិចស្រពិលបន្តិច មុនពេលដែលវាចូលទៅខាងក្នុងវិញ​ តែដឹងអី
ថា ត្រឹមតែរយៈពេល ១០    នាទីក្រោយ  វាក៏បានវារចេញមកក្រៅម្តងទៀត  ទើបពួកយើង
បានដឹងថា វាគឺជាសត្វពស់ ខណៈនោះពួកយើងទាំងពីរនាក់ ពិតជាមានភាពស្រឡាំងកាំង
ជាខ្លាំង។

ក្រោយពីបានចាប់យកទៅវារក្សាទុក តាមការគួរហើយនោះ ក៏មានការបញ្ជាក់អះអាងពីអ្នក
ជំនាញសត្វល្មូន លោក Charlotte Marshall  ផងដែរថា  ពស់ប្រភេទនេះ  វាមិនមែនជាពូជ
សត្វល្មូនដែលរស់នៅក្នុងបំពង់ទឹកនោះទេ  ពោលគឺ វាគឺជាពស់ព្រៃម៉្យាង របស់ប្រទេសម៉ិច
សិក ដែលជាពូជពស់ធម្មតាមួយរស់នៅក្នុងព្រៃប្រទេសម៉ិកសិក   និងក្នុងព្រៃសហរដ្ឋអាមេ
រិក មិនត្រឹមតែប៉ុណ្ណោះវាអាចនឹងមានការវិវត្តន៍ខ្លួនដោយមានប្រវែងខ្លួនជាង ១ ម៉ែត្រកន្លះ៕

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- ល្បីពេញទំព័រសារព័ត៌មាន ពិភពលោក វ័យទើប ៥ ឆ្នាំ ក្លាយជាអ្នកបើកយន្តហោះ ក្មេងបំ
ផុត (មានវីដេអូ)

- ហេតុតែស្រឡាញ់ការងារពេក ពេលស្លាប់ទៅ អោយគេដង្ហៃសព ដោយប្រើរថ យន្តត្រាក់ទ័រ
- លាន់លឺដូចរន្ទះ ខណៈគ្រាប់បែក ធ្លាក់ចេញពីយន្តហោះយោធា ដោយចៃដន្យ មកលើបារ
មួយកន្លែង

ដោយ ៖ ពិសី
ប្រភព ៖ មេត្រូ