ដូចដែលប្រិយមិត្តបានដឹងមកហើយថា Ronaldo បានមានវត្តមាននៅក្នុងការប្រកួតជាមួយនឹងក្រុម ជម្រើសជាតិអាឡឺម៉ង់ ហើយរួមជាមួយនឹងមិត្តរួមក្រុម ប្រឈមមុខនឹងការបរាជ័យយ៉ាងអាម៉ាសដល់ ទៅ 0-4 ។ តាមរយះនេះ ក្រុមជម្រើសជាតិពរទុយហ្គាល់ មានគ្រោះថ្នាក់នឹងត្រូវជម្រុះចេញពី World Cup ក្នុងពេលឆាប់ៗនេះ។ សម្រាប់ Ronaldo ផ្ទាល់ ក៏លេងមិនបានល្អ និងទទួលរងនូវការរិះគន់ ស្តី បន្ទោសជាច្រើន ផងដែរ។
មូលហេតុមួយដែលបានធ្វើឲ្យការលេងរបស់ CR7 ធ្លាក់អន់ដូច្នេះ គឺមកពីរូបគេនៅមិនទាន់ជាពីរបួស ត្រង់ជង្គង់នៅឡើយ។ តាមការបង្ហើបឲ្យដឹងថ្មីបំផុត ពីខាងក្រុមជម្រើសជាតិពរទុយហ្គាល់ បាននិយាយ ថា Ronaldo បានបោះបង់មិនស្តាប់ដំបូន្មាន និងការហាមប្រាមរបស់គ្រូពេទ្យ ទ្រាំឈឺចាប់របួស ចូល ធ្វើការប្រកួត ជាមួយនឹងក្រុមជម្រើសជាតិអាឡឺម៉ង់។
ដោយសារកត្តានេះហើយ ទើបធ្វើឲ្យរបួសរបស់ Ronaldo កាន់តែធ្ងន់ធ្ងរ ពិបាកជាងមុន។ នៅក្នុងការ ហ្វឺកហាត់ថ្មីៗនេះ កំពូលតារាបាល់ទាត់កំពុងពាក់អាវ Real រូបនេះ ត្រូវបោះបង់ចោលការហាត់ និងត្រូវ ដើរចេញមកកន្លែងសម្រាក ជាមួយនឹងក្បាលជង្គង់ស្អំទៅដោយទឹកកក។
គ្រូពេទ្យរបស់ក្រុមជម្រើសជាតិពរទុយហ្គាល់ Jose Carlos Noronha បានមានប្រតិកម្ម ព្រមានដល់ កីឡាករលេខ១ របស់ Seleccao ថា បើសិនជានៅតែបន្តផ្សងគ្រោះថ្នាក់ធ្វើការប្រកួត នោះអាជីពរបស់ CR7 អាចនឹងទទួលរងនូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ (ទាត់បាល់លេងកើត បាត់បង់អាជីពតែម្តង)។ គាត់ (គ្រូពេទ្យ) បាននិយាយថាៈ "ចូរទុកឲ្យក្បាលជង្គង់របស់អ្នក (Ronaldo) បានសម្រាក។ បើសិនជាមិន ដូច្នេះទេ អាជីពក្នុងពេលអនាគតរបស់អ្នក នឹងមានគ្រោះថ្នាក់" ។
បើតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យ បើសិនជាចង់ឲ្យរបួសក្បាលជង្គង់ជាសះស្បើយទាំងស្រុង Ronaldo ត្រូវសម្រាកយ៉ាងតិច ២ខែ ដើម្បីផ្តោតទៅលើការព្យាបាល និងមិនត្រូវប៉ះពាល់ដល់ការ លេងបាល់អ្វីទាំងអស់។ ដូច្នេះ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់អាជីព និងអាចមានសុខភាពរឹងមាំវិញ សម្រាប់ការប្រកួតរដូវកាលថ្មី Ronaldo ចាំបាច់ត្រូវបោះបង់ចោល World Cup ដើម្បីព្យាបាលរបួសឲ្យ ជាសះស្បើយ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ 24h