CamNews

ម៉ូតូ 

សមត្ថភាព KTM 450 SMR ពិតជាធ្វើឲ្យសង្គមម៉ូតូធំ មិនកោតសរសើរមិនបាន

ជាក្ដីថ្លែងអំណរគុណយ៉ាងក្រៃលែរបស់ក្រុមហ៊ុន KTM ចំពោះអតិថិជន ដែលធ្វើការគាំទ្រនូវផលិត​ផលកន្លងមក យ់ាងណាមិញដូចជាការបង្ហាញវត្ដមាន​របស់ក្រុមហ៊ុន នូវប្រភេទម៉ូតូ ដែលមានឈ្មោះ​ថា KTM DUKE តាំងពីឆ្នាំ ២០១៣ ធ្វើឲ្យកក្រើកពីភពម៉ូតូធំ ស្ទើតែនឹកស្មានមិនដល់។ មិនមែនមាន​តែ​ផលិត​ផ​លមួយនេះ​ដែរជា​និមិត្ដស​ញ្ញាក្រុមហ៊ុនចង់បង្ហាញថា គឺនៅមានជាច្រើនទៀតដែលសុទ្ធ​សឹង​តែ​ជា​ប្រ​ភេទ​ ផលិតផលស្ថិតនៅក្នុងក្ដីស្រមៃរបស់អតិថិជន​ ពេលនេះក្រុមហ៊ុនចង់មានន័យទៅ​ដល់​ប្រភេទម៉ូ​តូ​ម្យ៉ាង​ ថ្មីមួយទៀត សូមធានាថា វាពិតជាគាប់ចិត្ដប្រិយមិត្ដជាមិនខាននោះ គឺម៉ូដេល​ម៉ាក  KTM 450 SMR ។ 

KTM 450 SMR គីជាប្រភេទម៉ូតូដែលផលិតឡើង សម្របទៅតាមការវិវឌ្ឍបច្ចេកវិទ្យាទំនើប ដែលមិ​ន​អាចកំណត់បាន​។​ យ៉ាងណាមិញដូចជា KTM DUKE ដែលបានលើកឡើងម្ដងហើយថា​ ពិត​ជា​ ​ពិសេស ល្អ ហើយពេញនិយមមែន​ ចំណែក  KTM 450 SMR គឺមានលក្ខណៈសម្បត្ដិមិន​ចាញ់​ទេ។ ដើម្បី​ជា​ភស្ដុតាង យើងខ្ញុំសូមធ្វើការព៌ណនាប្រាប់ ថាប្រភេទមួយនេះពិតជាល្អពិតប្រាកដមែន៖ 

សម្រាប់  KTM 450 SMR មានលក្ខសំខាន់ត្រង់ ជាប្រភេទម៉ូតូផលិតក្នុងឆ្នាំ ២០១៤ ដែលកំពុង​តែ​​ទាន់​សម័យ ហើយប្រើម៉ាស៊ីន ១​ ជាមួយស៊ឺប៉ាប់ ៤ មានកម្លាំង ៤៤៩ cc ក្នុងដំណាក់ម៉ាស៊ីន ៥​ លេខ​ ចំ​ណែកគ្រឿងទំនើបៗភ្ជាប់ជាមួយវិញ គឺប្រើខ្នាតរង្វាស់ល្បឿន ប្រព័ន្ធឌីជីថល (កុងទ័រ) ហើយកង់​មុខ​ក្រោយប្រើហ្រ្វាំងប្រេង សំបកកង់ប្រកៅស៊ូស្វិតធន់នឹងការប្រើប្រាស់ល្បឿន មិនត្រឹម​តែប៉ុណ្ណោះ​បើ​យើង​​មើលពីទំហំម៉ូតូទាំងមូលវិញមានលក្ខណៈសាកសមល្មម មិនធំពេក រឺតូចពេក អាច​ឆ្លើយតម​​ទៅ​កាន់​គ្រប់ស្ថានភាពអ្នកប្រើប្រស់។ ដូច្នេះដើម្បីបំពេញបាននូវវិសាលភាពនៃក្ដីស្រមៃ​របស់​លោក​អ្នក​សូម​កុំភ្លេច KTM 450 SMR

 



ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed





Tags: Vehicle motorcycle KTM 450 SMR