CamNews

សំណើច 

សំណើច​ រឿង៖ មហិទ្ធិរិទ្ធ

មាន​ស្ត្រី​ម្នាក់ ត្រូវ​ប្តី​បោះបង់​ចោល​ដោយសារ ប្តី​ទៅ​មាន​ប្រ​ព​ន្ឋ​ចុង នាង​ឈឺចាប់​ណាស់ ដើរទៅ​លើ​ស្ពាន​មួយ​ស្ងាត់ ដើម្បី​សំលាប់​ខ្លួន នៅ​ពេល​នោះ​ស្រាប់តែ​នាង​បានឃើញ​ដប​មួយ អណ្តែត​មក នាង​ក៏​រើស​ដប​នោះ រួច​បើក​ឆ្នុក​ចេញ​មក ស្រាប់តែ​មាន​អា​រ័ក្ស​មួយ​ចេញ​ 
អារក្ស៖"អរគុណ​ដែល​នាង បាន​ដោះ​លែង​ខ្ញុំ ដើម្បី​តបស្នង​សងគុណ​នាង​វិញ ខ្ញុំ​នឹង​អោយ​ក្តី​ប្រាថ្នា​ដល់​នាង​៣ ប៉ុន្តែ​រាល់​ក្តី​ប្រាថ្នា​នីមួយៗ ប្តី​របស់​នាង​ត្រូវ​ទទួល​បាន​លើស​នាង​២​ដង" 
ស្ត្រី៖ ហេតុ​អ្វី បានជា​អ​ញ្ចឹ​ង? 


អារក្ស៖"ព្រោះ​នេះ​ជា​ការ​រៀបចំ​របស់​ទេវតា"អា​រ័ក្ស​ឆ្លើយ ។​ 
ស្ត្រី៖ ខ្ញុំ​ចង់បាន​លុយ ១​លាន​ដុល្លា​ 
ស្រាប់តែ​លុយ ១​លាន​ដុល្លា​ស្ថិត​ក្នុង​ដៃ​របស់​នាង​ភ្លាម តែ​នៅ​ខាង​ប្តី​របស់​នាង​ទទួល​បាន ២​លាន​ដុល្លា​លើស​នាង​ទៅ​ទៀត​ 
អារក្ស៖ នាង​អាច​សុំ​ប្រា​ថា្ន​ទី ២​បន្ត​ទៀត​ 
ស្ត្រី៖ ខ្ញុំ​សូម​របស់​ដែល​មាន​តំលៃ​លើសគេ លើ​លោក​នេះ​ 
ស្រាប់តែ​មាន​ពេជ្រ ១​គ្រាប់​យ៉ាង​ធំ នៅ​ចំពោះ​មុខ​នាង ហើយ​ប្តី​របស់​នាង​ក៏​បាន​ទទួល​ពេជ្រ ១​គ្រាប់​ធំ​លើស​នាង​ទៅ​ទៀត ។​នាង​ក៏​បន្ត​សុំ​នូវ​បំណងប្រាថ្នា​ទី ៣ 
ស្ត្រី៖ សុំ​អោយ​ខ្ញុំ​ភ័យ​លួស​ព្រលឹង​ប៊ិះ​នឹង​ស្លាប់ ។

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke