CamNews

តារា 

តួឯកប្រុសរឿង Twilight ប្តូរម៉ូតសក់ កោរពុកមាត់ចេញ មើលមិនចង់ស្គាល់ ក្លាយជាជាងថតរូប

កន្លងមក Robert Pattinson តែងតែត្រូវ បានយើង កត់សំគាល់ថា គាត់មិនបោះបង់ ចោលស្ទីលបែប បុរសសង្ហារ សក់បាស់ របស់គាត់ នៅក្នុងរឿង Twilight ឡើយតែ ពេលនេះ មានរូបថត មួយចំនួន ផុសឡើង ដែលធ្វើអោយ ទស្សនិកជន មើលគាត់ មិនចង់ស្គាល់ ។

Robert Pattinson cạo râu, nhuộm tóc làm nhiếp ảnh gia nổi tiếng 2

នៅក្នុងរូបថត ប៉ុន្មានសន្លឹកនោះ ត្រូវបានទស្សនិកជន ឃើញថា ប្រុសស្អាត សក់បាស់ Robert បាន ប្តូរម៉ូតសក់ ទៅជារាប ហើយលាបពណ៌ខ្មៅ ។ មិនត្រឹមតែប៉ុណ្ណោះ គាត់កោរ​ ពុកមាត់ ចេញទៀត ដែលមើល ទៅវាពិតជា ប្លែកណាស់ ។ រូបនោះ ត្រូវបាន គេដឹងថា ថតចេញពី សកម្មភាពថតរឿង ថ្មីមួយ ដែលមាន ចំណងជើ់ងថា " Life " ដែល Robert សំដែងជាតួ Dennis Stock ត្រូវជាមិត្តភក្តិជិត ស្និតរបស់ តួឯក James Dean ដែលសំដែងដោយ Dane Dehaan ។

Robert Pattinson shave, hair dye made famous photographer 8

" Life " គឺជាភាពយន្ត មួយដែល និយាយអំពី ជីវិតពិត របស់ តារាសំដែង ដ៏មានប្រជាប្រិយភាព មួយគឺ James Dean ដែលមាន មិត្តភក្តិជាជាង ថតរូបដ៏ ជំនាញម្នាក់របស់ ទស្សនាវដ្ដី Life ដែលមាន ឈ្មោះថា Dennis Stock ។​ រូបថតជាច្រើន របស់តារាល្បី James Dean ត្រូវបានថតដោយ Dennis Stock នៅក្នុងពេលនោះ ។ គេមិនទាន់ ដឹងថារឿង នេះនឹងបញ្ចប់ នៅពេលណា នៅឡើយទេតែវា កំពុងតែ ទទួលបាន ការចាប់អារម្មណ៍ ពីទស្សនិកជន ដ៏ច្រើន ៕

Robert Pattinson shave, hair dye made famous photographer 13

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star actor robert pattinson dane dehaan life james dean dennis stock