នៅក្នុងវ័យ ៣០ឆ្នាំ Bill Gates បានបង្កើតអាណាចក្រសបវ៉ែរ ចំណែក Zuckerberg រួមនឹងក្រុម
មិត្តភ័ក្ដិ ក៏បង្កើតបានបណ្ដាញសង្គម Facebook ដែលធំបំផុតក្នុងពិភពលោក និងមានទ្រព្យរាប់
ពាន់លានដុល្លារ។
Mark Zuckerberg ដែលជា CEO របស់ Facebook ទើបតែបានឈានចូលដល់វ័យ ៣០ឆ្នាំ កាល
ពីថ្ងៃទី ១៤ឧសភា ឆ្នាំ ២០១៤។ ដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់ Mark Zuckerberg ទំព័រ San
Francisco Gate បានធ្វើការប្រៀបធៀបអំពីជីវិត និងស្នាដៃរបស់ Zuckerberg ជាមួយនឹងស្ថាប
និករបស់ Microsoft លោក Bill Gates នៅពេលពួកគេមានអាយុ ៣០ឆ្នាំ។ Gates មានអាយុ ៣០
ឆ្នាំ កាលពីថ្ងៃទី ២៨ តុលា ឆ្នាំ ១៩៨៥ ។
Gates ជាសហស្ថាបនិក របស់ Microsoft នៅពេលមានអាយុ ២០ឆ្នាំ ចំណែក Zuckerberg រួម
នឹងមិត្តភ័ក្ដិ បង្កើត Facebook នៅក្នុងវ័យ ១៩ឆ្នាំ។ អ្នកទាំង ២ សុទ្ធតែរក្សាតំណែងជា CEO
រហូតដល់វ័យ ៣០ឆ្នាំ។ ពួកគេ ក៏សុទ្ធតែជាសិស្សដែលបានបោះបង់ការសិក្សា នៅ Harvard
ដើម្បីផ្ដោតលើមុខរបររបស់ខ្លួន។
Gates ត្រូវបានទស្សនាវដ្ដី Good Housekeeping ជ្រើសរើសជាមនុស្សម្នាក់ ក្នុងចំណោម មនុស្ស
នៅលីវ ៥០នាក់ ដែលមានតម្លៃបំផុត ក្នុងវ័យ ២៩ឆ្នាំ។ ក្រោយមក អាយុ ៣៨ឆ្នាំ Gates បានរៀប
ការជាមួយ Melinda Frech ។ រីឯ Zuckerberg វិញ បានបញ្ចប់ភាពនៅលីវរបស់ខ្លួន ក្នុងវ័យ ២៨
ឆ្នាំ ដោយរៀបការជាមួយ Priscilla Chan។
Zuckerberg ក្លាយជាមហាសេដ្ឋី នៅវ័យ ២៣ឆ្នាំ ហើយទ្រព្យរបស់គាត់ បច្ចុប្បន្ន ឡើងដល់ ២៦,៣
ពាន់លានដុល្លារអាមេរិក។ ចំណែក Gates មានទ្រព្យ ឡើងដល់រាប់ពាន់លានដុល្លារ ពេលមាន
អាយុ ៣១ឆ្នាំ ហើយបាននាំមុខគេ ក្នុងបញ្ជីបណ្ដាអ្នកមានបំផុតក្នុងលោក របស់ Forbes ចន្លោះ
ពីឆ្នាំ ១៩៩៥ ដល់ ២០០៧ ។ ក្រោយរយៈពេលប៉ុន្មានឆ្នាំ ដែលមហាសេដ្ឋី Carlos Slim របស់ម៉ិច
ស៊ិច ដណ្ដើមបានតំណែងនេះ ឆ្នាំនេះ មហាសេដ្ឋីរបស់ Microsoft ក៏ដណ្ដើមយកមកវិញ ដោយ
មានទ្រព្យសរុប ៧៧,៥ពាន់លានដុល្លារ។
នៅពេល Microsoft ចាប់ផ្ដើមធ្វើ IPO (ដាក់លក់ភាគហ៊ុន ក្នុងផ្សារមូលបត្រ) Gates មានអាយុ
៣០ឆ្នាំ។ Zuckerberg មានអាយុ ២៨ឆ្នាំ នៅពេល Facebook ចូលរួមផ្សារហ៊ុន។
Zuckerberg ត្រូវបានទស្សនាវដ្ដី Time ជ្រើសរើសជា បុគ្គលប្រចាំឆ្នាំ ២០១០ ក្នុងវ័យ ២៦ឆ្នាំ។
ចំណែក Gates វិញ ត្រូវរង់ចាំដល់វ័យ ៥០ឆ្នាំ ទើបទទួលបានកិត្តិនាមនេះ ជាមួយនឹងប្រពន្ធ Bono
រួមនឹងក្រុមចម្រៀង U2 ។
នៅលើ Facebook លោក Zuckerberg មានអ្នកតាមដានច្រើន (២១,៦លាននាក់ ចូលចិត្ត)ជាង
ធៀបនឹង Gates (៩,៩លាននាក់) ប៉ុន្ដែ នៅលើទំព័រ Twitter របស់ Gates គឺមានអ្នកតាមដានរហូត
ដល់ ១៥,៩លាននាក់ ខណៈដែល Zuckerberg (បង្កើតគណនី ក្នុង ឆ្នាំ ២០១២) មានតែ ៣០៧.០០០
នាក់។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ sfgate