CamNews

តារា 

សេង សូណា ព្រមាន​ប្តឹង អ្នកបន្លំ Account Facebook ទៅ​តុលាការ

ភ្នំពេញៈ កាលពីពេលថ្មីៗនេះ មានភាពភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពី តារាសម្ដែងសិចស៊ី ចាស់ដៃចង់ដណ្ដើម តំណែងសិចស៊ី កញ្ញា សេង សូណា បានបង្ហោះសារ ជាភាសាខ្មែរ ថានាងមានបំណង ចង់ក្លាយជាកំពូល តារាសិចស៊ី និងចង់ថតរឿងសិច បង្ហាញទូទាំងពិភពលោក ថា ខ្មែរមិនអត់ឡើយ។ ដោយសារតែ ការលេចចេញ នូវសារបែបនេះ បានធ្វើឲ្យតារាស្រី សម្បូរសាច់ដើមទ្រូង គយគន់មិនណាយ សេង សូណា រងការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ ទស្សនិកជនថា ជាតារាស្រី ដែលភ្លើតភ្លើន ភ្លេចប្រពៃណីខ្មែរ និងមិនចេះឲ្យតម្លៃលើខ្លួនឯង។

ទាក់ទងនឹងការរិះគន់ យ៉ាងចាស់ដៃ ទៅលើតារាស្រី សេង សូ ណា នេះដែរ នាងក៏បានបញ្ចេញ ប្រតិកម្មប្រាប់ Looking TODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗ នេះថា នាងពិតជាមានអារម្មណ៍ ហួសចិត្ត និយាយស្ទើរ មិនចេញពេល ដែលមានព័ត៌មាន បែបនេះ កើតឡើងលើនាង ហើយឆ្លៀតពេលនេះ ក៏ចង់បកស្រាយ និងប្រកាសសុំទោស ទៅដល់សាធារណៈជន ទៅលើកំហុសអចេតនា ព្រោះតែមានអ្នកមិនល្អ ចង់ធ្វើបាបបង្ខូចកេរ្តិ៍ឈ្មោះ តាមការពិត នាងមិនបានធ្វើនោះទេ ។

តារាស្រីសម្បូរសាច់ដើមទ្រូង សេង សូណា បានប្រាប់ឲ្យដឹងថា "ពេលនេះ ខ្ញុំកំពុងតែតាមដាន វែកមុខថា តើអ្នកណាដែលយក Facebook របស់ខ្ញុំ ទៅលេង ។ បើសិនជា ខ្ញុំរកឃើញថា ជាអ្នកណាច្បាស់ នោះ ខ្ញុំនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដាច់ខាតមិនលើកលែងទេ ព្រោះថាការធ្វើបែបនេះ វាពិតជាប៉ះពាល់ ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះ របស់ខ្ញុំខ្លាំងណាស់។ ដូច្នេះខ្ញុំសង្ឃឹមថា ក្រោយពីមានរឿងនេះ ហើយ អ្នកដែលមានចេតនា ចង់ធ្វើបាបខ្ញុំនោះ និងបញ្ឈប់ ទង្វើរបស់គេ ” ។

កញ្ញា សេង សូណា បានប្រាប់បន្ថែមទៀតថា “ខ្ញុំមិនថ្លើមធំដល់ថ្នាក់ ហ៊ានប្រកាសបែបនេះ ជាសាធារណៈទេ ហើយខ្ញុំក៏ជឿជាក់ថា មនុស្សស្រីទាំងអស់ គ្មានអ្នកណាចង់ យកខ្លួនឯង មកប្រឡូកប្រឡាក់ រឿងបែបនេះដែរ ហើយសំខាន់ ខ្ញុំក៏មិនហ៊ានថតរឿងនោះ (សិច) ដែរ កុំថាឡើយថត សូម្បីតែគិត ក៏ខ្ញុំមិនដែល គិតផង វាពិត ជារឿងដែលគួរឲ្យខ្មាសគេ ខ្លាំងណាស់ ” ។

តារាស្រី សេង សូណា ក៏បានប្រាប់ឲ្យ ដឹងទៀតថា ពេលនេះពិតជាខ្លាច Facebook ខ្លាំងណាស់ នាងផ្ទាល់ក៏ មិនដឹងដែរថា ថ្ងៃស្អែក ឬក៏ថ្ងៃខាងមុខ គេ (អ្នកបន្លំ Account Facebook) មានចេតនា ធ្វើបាបនាង រឿងអ្វីទៀតទេ ដូច្នេះពេលនេះ នាងសុំប្រកាសជា សាធារណៈថា នាងអាច និងផ្អាកលេង Facebook ឬក៏អាចនឹង បញ្ឈប់តែម្តង ។ ទាល់ តែនាងរកមុខឃើញថា អ្នកណា ជាអ្នកព្យាយាម តាមធ្វើបាបនាង និងចាត់ការតាមច្បាប់ ។ នាងក៏មិនទទួលស្គាល់ ការបង្ហោះសារឬក៏ រូបថតសិចស៊ី ហួសហេតុទៀតដែរ នាងសង្ឃឹមថា ទស្សនិកជន នឹងយល់ពី ទឹកចិត្តរបស់នាង ជានារីខ្មែរម្នាក់៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: khmer star seng sona