CamNews

តារា 

វគ្គ ៥ ក្នុងរឿង “The Legend of the blue sea” កាន់តែល្អមើលខ្លាំង! (វីដេអូ)

ព័ត៌មានកំសាន្ត ៖ ទស្សនិកជាច្រើនលាននាក់ដែលកំពុងតែរង់ចាំទស្សនាស្ទើរផ្សារភ្នែកដោយសារតែ វគ្គទី ៥ ក្នុងរឿង “The Legend of the blue sea” ដែលសម្តែងដោយ នាង jun ji hyun និងតារាល្បីបំផុតប្រចាំប្រទេសកូរ៉េ លោក lee min ho ។

សាច់រឿងដ៏ល្អឯកមួយនេះពិតជាឆក់យកការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់មិត្តៗយុវវ័យយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត សាច់រឿងនេះបង្កប់នូវរឿងកំប្លែង និងសាច់រឿងស្នេហារវាងតួឯកប្រុស​និងតួឯកស្រីថែមទៀតផង ពិតជាធ្វើឲ្យ Fans មិនអាចទទ្ទឹងរង់ចាំបានឡើយ ។​

គួរបញ្ជាក់ឲ្យដឹងថា រឿងនេះទើបតែចាក់បញ្ចាំងបាន ៤ ភាគប៉ុននឹង ហើយនឹងត្រៀមចាក់បញ្ចាំងវគ្គបន្ទាប់ក្នុងពេលឆាប់ៗនេះ ហើយធានាថា រឿងភាគកូរ៉េមួយនេះ នឹងកាន់តែល្អពីមួយវគ្គទៅមួយវគ្គរហូតដល់ចុងបញ្ចប់ ។ 

តោះនៅចាំអីទៅទស្សនាឈុតខ្លីសម្រាប់ភាគទី ៥​ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕









ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: lee min ho jun ji hyun