នារីជាច្រើនមានការចូលចិត្តជាខ្លាំង នូវសម្រស់បែបវ័យក្មេង ថ្លៃថ្នូរ មានភាពជានារី និង ទាន់
សម័យ របស់ខោខ្លី tailored shorts ប៉ុន្ដែពួកគេបែរជាជួបប្រទះបញ្ហារូបរាងបែបផ្លែប៉ោមរបស់ខ្លួន។
ខោខ្លីគឺជាសម្លៀកបំពាក់មួយដែលនារីណាក៏បានដឹង ប៉ុន្ដែខោខ្លី tailored shorts ហាក់ដូចមាន
ភាពប្លែកបន្ដិចសម្រាប់នារីមួយចំនួន។ នេះគឺជាខោដែលត្រូវបានកាត់ដេរ និងរចនាដោយប្រើ
ប្រាស់ក្រណាត់ និងពណ៌ ច្រើនប្រភេទផ្សេងៗគ្នា ដែលមានគុណភាពខ្ពស់។ អាស្រ័យដោយ
មានលក្ខណៈបែបនេះ ទើប tailored shorts ត្រូវបានគេនិយមចូលចិត្ត ក្នុងឆ្នាំ ២០១៣នេះ។ ផ្ទុយ
ពីខោខៅប៊ោយខ្លី shorts jean ដែលត្រូវគេស្លៀកដើរកំសាន្ដក្រុងបែបក្មេងស្ទាវ ខោខ្លី tailored
shorts ត្រូវបានគេបង្កើតឡើងសម្រាប់ “ព្រះនាង” ដោយសារតែសម្រស់ថ្លៃថ្នូរ មានភាពជានារី
និងឆើតឆាយរបស់វា។
ប៉ុន្ដែ មិនមែននារីណាក៏អាចស្លៀកខោខ្លី tailored shorts បានស្រស់ស្អាតដូចគ្នានោះទេ ព្រោះ
រូបរាងរបស់នារីម្នាក់ៗ អាចនឹងមានលក្ខណៈខុសគ្នា។ ប្រសិនអ្នកមានរូបរាងបែបផ្លែប៉ោម សូម
ស្វែងយល់វិធី mix ខោខ្លី tailored shorts ដូចខាងក្រោម។
រូបរាងបែបផ្លែប៉ោម តែងមានការលំបាក ក្នុងការជ្រើសរើស និងប្រើប្រាស់សម្លៀកបំពាក់ ប៉ុន្ដែ
វា ក៏មានគុណសម្បត្តិដោយឡែកដើម្បីឱ្យអ្នកស្លៀកខោខ្លី tailored shorts ប្រកបដោយភាព
ស្រស់ស្អាត។ ឧទាហរណ៍ ជើងស្រឡូនរបស់នារីដែលមានរូបរាងបែបផ្លែប៉ោម ជាចំណុចល្អ
សមស្របនឹង tailored shorts ។ ទន្ទឹមនឹងនេះ នារីដែលមានរូបរាងបែបផ្លែប៉ោម ក៏តែងមានរង្វង់
ទីពីរធំ ដូច្នេះ ដើម្បីស្លៀក tailored shorts បានស្អាត ចូរបង្កើតចង្កេះ “ស្រមោល” ដោយប្រើខ្សែ
ក្រវាត់ ឬជ្រើសខោខ្លី tailored shorts ដែលមានបន្ទះក្រវាត់ចង្កេះលេចធ្លោ។
ដោយមានរូបរាងធំ មូល ដើមទ្រូង និងសាច់ដុំដៃក៏ធំ អ្នកគួរជ្រើសរើសអាវដែលធ្វើអំពីក្រណាត់
ទន់។ ចំណែកអាវដែលមាន.ក រាងអក្សរ V ក៏នឹងជួយ នារី “ផ្លែប៉ោម” ឱ្យមានរូបរាងស្រឡូន
ជាងមុន និងជួយលើកសម្រស់វង្វង់ទីមួយ បានថែមមួយកម្រិត។ ក្រៅពីនេះ អាវដៃវែងស្ទើរ និង
ធំ នឹងអាចជួយបិទបាំងស្មា និងដើមដៃដ៏ធំរបស់អ្នកផងដែរ។
ជាមួយនឹងរូបរាងផ្នែកខាងលើធំ មិនសមជាមួយជើងទាំងគូ អ្នកអាចជ្រើសរើសប្រភេទខោខ្លី
tailored shorts ដែលមានបន្ទះក្រវាត់ចង្កេះលេចធ្លោ និងស្លៀកជាមួយអាវក្រណាត់ទន់។
ខ្សែក្រវាត់តូចពិតមែន ប៉ុន្ដែវាមានប្រសិទ្ធិភាពក្នុងការជួយឱ្យនារី “ផ្លែប៉ោម” ហាក់មានរូបរាង
ស្រឡូន។
ដៃអាវទន់ភ្លន់ នឹងជួយបិទបាំងស្មា និងដៃដ៏ធំ រឹង។
គួរតែស្លៀកខោខ្លី tailored shorts ដែលមានរូប និងពណ៌លេចធ្លោ ដើម្បីទាក់ទាញចំណាប់
អារម្មណ៍ទៅលើផ្នែកខាងក្រោមនៃរាងកាយ ចំណែកផ្នែកខាងលើ គួរតែពាក់អាវសាមញ្ញៗ។
អាវក្រណាត់ sheer មិនត្រឹមតែជួយនារី “ផ្លែប៉ោម” មានរូបរាងស្រស់ស្អាត វាក៏ជួយលាក់បាំង
ចំណុចរឹងរបស់រាងកាយ។
ការរួមផ្សំនៃពណ៌ងងឹតក៏ជួយលើកសម្រស់របស់អ្នក បានមួយកម្រិត។
ដោយ ៖ តារា
ប្រភព ៖ k14