CamNews

ប្តីប្រពន្ទជនជាតិម៉ាឡេស៊ីពីរនាក់ បានចោទប្រកាន់ពីបទ ប្រើអំពើរហិង្សារលើកម្មករធ្វើការផ្ទះជនជាតិខ្មែរ

កូឡាឡុំពួ៖​ ប្ដីប្រពន្ទជនជាតិម៉ាឡេស៊ីពីរនាក់បានចោទប្រកាន់ ពីបទវាយនារីក្រមុំធ្វើការតាម
ផ្ទះជនជាតិខ្មែរម្នាក់អោយមានរបួសយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមសម្ដីមេធាវីជនជាតិម៉ាឡេស៊ី
បាននិយាយកាលពីថ្ងៃពុធ ៣០ ខែឧសភា ឆ្នាំ២០១២។

ម្ចាស់ហាងអ៊ុតសក់ លោក Tan Mong Huwai និងនាង Eng Lay Sang ជនជាតិម៉ាឡេស៊ីដែល
មានអាយុ ៣៦ឆ្នាំដូចគ្នាត្រូវបានចាប់ចូលពន្ធធានាគាររយះពេល យ៉ាងហោចណាស់២០ឆ្នាំពី
បទវាយដោយកាំភ្លើងទៅលើនារីក្រមុំ ជនជាតិខ្មែរដែលជាកម្មករធ្វើការងារតាមផ្ទះ។​ នេះបើ
តាមសម្ដីមេធាវីលោក Hue Kok Chung។

បើតាមប្រភពពត៌មានប្រចាំថ្ងៃម៉ាឡេស៊ីបានអោយដឹងថា៖ កាលពីខែ សីហាមុននេះ នាង ជៀស
ផល្លា ជាកម្មករធ្វើការនៅហាងនេះ ត្រូវបានម្ចាស់ហាងលោក Tan Mong Huwai​ យក ឆ្នាំងអ៊ុត
អគ្គិសនី ខ្សែភ្លើងអាលុយមីញូម កាំបិតហាន់បន្លែ និងសម្ភារផ្ទះបាយវាយទៅលើរូបនាង។

តាមសម្ដីរាយការមួយបានអោយដឹងថា ប្ដីប្រពន្ទពីរនាក់នេះត្រូវបានដាក់ពន្ធធានាគាររយះ
ពេលយ៉ាងហោចណាស់២០ឆ្នាំដូចគ្នា។ ប៉ុន្តែដោយសារ​នាង Eng Lay Sang មានផ្ទៃពោះ
និង មានកូនតូចៗរហូតដល់ទៅពីរនាក់ ដូច្នេះទើបតុលាការតម្រូវអោយនាង បង់ប្រាក់ទៅ
តុលាការ ទើបអាចដោះលែងនាងមានសេរីភាពវិញនៅថ្ងៃ​២៩ ខែមិថុនា ខាងមុខនេះ៕

ដោយមានជម្លោះកាន់តែច្រើនឡើងៗ រវាងថៅកែម៉ាឡេស៊ី​ និងកម្មករតាមផ្ទះ ដូច្នេះរដ្ខាភិបាល
ប្រទេសកម្ពុជា​ ក៏ដូចប្រទេសឥណ្ឌូនេស៊ី បាន​ផ្អាកបណ្ដោះអាសន្ននូវក្រុមហ៊ុន ដែលនាំពលករ
ទៅធ្វើការក្នុងប្រទេសនេះ។

គួរបញ្ចាក់ផងដែរថា ប្រទេសម៉ាឡេស៊ីសព្វថ្ងៃ បាននាំពលករចំនួន​ ២លាននាក់មកពីប្រទេសក្រី
ក្រក្នុងតំបន់ អោយទៅធ្វើការក្នុងប្រទេសរបស់ខ្លួន​ ហើយដែលពួកគេភាគច្រើន ធ្វើការផ្នែកសំនង់
និង​មួយចំនួនធំទៀតគឺជាស្រ្ដី​មេផ្ទះ៕

 

ដោយ៖ សារិន
ប្រភព៖ asiaone

 

 


Tags: news Malaysia