CamNews

ព័ត៌មានអន្តរជាតិ 

មន្រ្តីប៉ូលីស ដុះក្បាលពោះ ផ្អើលអនុវត្ត វគ្គហ្វឹកហ្វើន បញ្ជុះទម្ងន់ ដើម្បីបានរាងស្អាត 6 Packs

ព័ត៌មានអន្តរជាតិ ៖ បណ្តាមន្រ្តីប៉ូលីស លើស   ទម្ងន់ ពីប្រទេសម៉ាឡេស៊ី  នឹង  ត្រូវ បញ្ជូនទៅកាន់ វគ្គហ្វឹកហ្វើនបញ្ជុះទម្ងន់ ដើម្បីធានាឲ្យបានថា មានរាងស្អាត និង សមសួន ជាពិសេស ទទួលបាន 6 Packs តែម្តង។


រយៈពេល ២ ថ្ងៃ មន្រ្តីប៉ូលីសលើសទម្ងន់ ពីប្រទេស   ម៉ាឡេស៊ី  ចំនួន ៣៥ នាក់ នឹង ត្រូវចូលរួមជា មួយនឹងវគ្គហ្វឹកហ្វើនបញ្ជុះទម្ងន់ Trim and Fit ដោយមានការអនុវត្តន៍ដោយផ្ទាល់ ពីរបៀប ក្នុងការ ប្រយុទ្ធប្រឆាំងទៅនឹង ការឡើងទម្ងន់របស់ពួកគេ។ គួរបញ្ជាក់ថា   Trim  and Fit គឺជាវគ្គហ្វឹកហ្វើន បញ្ជុះទម្ងន់ មន្រ្តីប៉ូលីសលើលទម្ងន់ដែលមានរយៈពេល ៦ សប្តាហ៍ ។

មន្រ្តីប៉ូលីសម្នាក់ ដែលជាបេក្ខភាពចូលរួមវគ្គហ្វឹកហ្វើនខាងលើ លោក  Abu Bakar Ahmad អោយ ដឹងថា ជាការពិត ខ្ញុំចង់ឃើញ ខ្លួនខ្ញុំ ស្រកទម្ងន់បាន ១០ភាគរយ ដូច្នេះ  ជា សញ្ញាណល្អមួយអាច បញ្ជាក់ថា ទម្ងន់ស្រកខ្លះហើយ និងមាន   សុខភាព  ល្អថែមទៀតផង។ Trim and Fit គឺជាវគ្គហ្វឹក ហ្វើន បញ្ជុះទម្ងន់ សម្រាប់មន្រ្តីប៉ូលីស ប៉ុន្តែ  មានក្តីសង្ឃឹមយ៉ាងមុតមាំ ឲ្យដឹងថា គម្រោងមួយនេះ នឹងពង្រីកទៅដល់បណ្តាកងកម្លាំងផ្សេងទៀត នៅទូទាំងប្រទេសម៉ាឡេស៊ី ។ ផ្នត់គំនិតនៃការលើក ឡើងគម្រោងមួយនេះ អាចធ្វើទៅបាន បន្ទាប់ពីមន្រ្តីប៉ូលីស  ប្រមាន ២៥០នាក់ បានស្លាប់បាត់បង់ ជីវិត អំឡុងឆ្នាំ ២០១៥ កន្លងទៅនេះ ដោយ  សារតែសុខភាព  ចុះខ្សោយ ។ ស្នងការប៉ូលីស ដែល ទទួលបន្ទុកគ្រប់គ្រងទូទៅ  លោក  Zulkifli Abdullah ឲ្យ  ដឹង  ថា តួលេខ នៃមន្រ្តីប៉ូលីស ម៉ាឡេស៊ី មានជម្ងឺលើសទម្ងន់កម្រិតតិចតួចបំផុតនោះ មានត្រឹមតែ ១០ភាគរយ  តែប៉ុណ្ណោះ ខណៈ ៩០ %​ ផ្សេង ទៀត សុទ្ធ សឹង  តែ  មានជម្ងឺលើសទម្ងន់ កម្រិតធ្ងន់   ។ របក  គំហើញ ពី Lancet អំឡុងឆ្នាំ ២០១៣ កន្លងទៅនេះ ឲ្យដឹងថា ម៉ាឡេស៊ី គឺជាប្រជាជាតិ ដែលមានពលរដ្ឋលើសទម្ងន់ខ្លាំងបំផុត នៅអាស៊ី ដូច្នេះ ប្រធានបទក្តៅ លើសទម្ងន់ គឺជាបញ្ហាប្រឈមបំផុត។ 


លោក Zulkifli បន្តអោយដឹងថា ប្រសិននាយកដ្ឋានប៉ូលីស ទទួលបានជោគជ័យ ត្រចះត្រចង់ តាម រយៈវគ្គហ្វឹកហ្វើនបញ្ជុះទម្ងន់លើកនេះ វាគឺជាគម្រូដ៏ល្អ សម្រាប់នាយកដ្ឋាន ផ្សេងៗទៀតនៅជុំវិញ ប្រទេសម៉ាឡេស៊ី អោយអនុវត្តតាមវគ្គហ្វឹកហ្វើន ឈានទៅសម្រេចបាននូវ សុខភាពល្អគ្រប់ៗគ្នា។ សម្រាប់មន្រ្តីប៉ូលីស ខ្ញុំគិតថា វាពិតជាចាំបាច់ ពីព្រោះ    ដើម្បីធានា  ឲ្យបាន ការងារ  ប្រកបដោយ ប្រសិទ្ធភាព និងមានរៀងសមសួន ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US