អ្នកដឹងទេថាតើ Youtube មានអាយុប៉ុន្មានឆ្នាំហើយ? ការពិតទៅអាអូនមួយនេះទើបនឹងមានអាយុ
៧ ឆ្នាំប៉ុន្នោះតែមានមនុសរាប់រយលានអ្នកបានស្គាល់ Youtube រួចទៅហើយ។ ហើយពេលនេះ
យើងខ្ញុំសូមនាំលោកអ្នកអោយបានស្គាល់ពីកំពូលវីដេអូចម្រៀងទាំង ៥ ដែលទទួលបានការចូល
មើលច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត ៧ ឆ្នាំរបស់ Youtube៖
១. MV "Baby" - Justin Bieber ទទួលបានការចូលមើលរហូតដល់លើសពី ៧៣០ លានដងដែល
បទចម្រៀងនេះបានបង្ហោះជាលើកដំបូងនាថ្ងៃទី ១៩ កុម្ពះ ២០១០ តែជាអកុសលបទចម្រៀងនេះ
មានអ្នកមិនចូលចិត្ត "Dislike" ដល់ទៅលើស ២ លាន ៤ សែនអ្នកនៅលើ Youtube។
២. MV "On the Floor" - Jennifer Lopez ទទួលបានការគាំទ្រចូលមើលច្រើនជាង ៥៣០ លាន
ដងដែលបទចម្រៀងនេះត្រូវបានបង្ហោះនាថ្ងៃទី ៣ មិនា ២០១១។
៣. “Waka Waka” - Shakira បទចម្រៀងដើម្បីអបអរ Wold Cup មួយនេះក៏មានមនុស្សចួល
គាំទ្រច្រើនសម្បើមណាស់ដែរ ដោយទទួលបានការចូលមើលដល់ទៅលើស ៤៦៣ លានដង
ដែលបទចម្រៀងនេះត្រូវបានចេញផ្សាយលើ Youtube ពីថ្ងៃទី ៤ ខែមិថុនា ២០១០។
៤. MV "Bad Romance" - Lady Gaga បទចម្រៀងរបស់កំពូលតារាចម្រៀងកែលែងឡើង (Born
This Way) Lady Gaga ដែលបទនេះបានទទួលប្រជាប្រិយភាពក្នុងការចូលមើលដល់ទៅលើស
៤៦១ លានដងប្រកិតជាមួយ Waka Waka ដែរ។
៥. MV "Love the Way You Lie" - Eminem and Rihanna បទចម្រៀងមនោសញ្ចេតនាបែប Rap
របស់តារាចម្រៀង POP Rihanna និងកំពូលតារាចម្រៀង Rap Eminem បានទទួលការគាំទ្រដោយ
ការចូលមើលច្រើនជាង ៤៥៣ លានដង។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ ngoisao