(ភ្នំពេញ)៖ ស្វាមីរបស់តារាសម្តែង ក្រម៉ិចក្រម៉ើម នឹងជាពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង សុខ សោម៉ាវត្តី គឺលោក ទូច ដាណារ៉ា នឹងត្រូវបានតែងតំាំង ជាស្នងការរងខេត្តមណ្ឌលគិរី នៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ។
ស្វាមីរបស់ សុខ សោម៉ាវត្តី ត្រូវបានគេស្គាល់ថា ជាកូនប្រុសបង្កើតរបស់លោក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកងអង្គរក្ស នៃក្រសួងមហាផ្ទៃ ហើយបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគ្នា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយរហូតមកដល់ពេលនេះ អ្នកទំាងពីរទទួលបាននូវចំណងដៃ កូនស្រីមួយ មានអាយុប្រមាណ៣ឆ្នាំ ។ ក្នុងជីវិតគ្រួសាររបស់អ្នកទំាងពីរ តែងតែលេចឮនូវភាពរកំារកូស ដោយសារតែ សុខ សោម៉ាវត្តី ជាអ្នកសិល្បៈ ហើយពេលសម្តែង តែងតែមានសកម្មភាពស្និទ្ធស្នាលជាមួយតួប្រុសផ្សេងៗទៀត ធ្វើឲ្យស្វាមីកើតក្តីប្រច័ណ្ឌ ចំពោះនាង ក្នុងការងារសិល្បៈ ។
កាលពីពេលថ្មីៗនេះទៀតសោត មានព័ត៌មានលេចឮមកថា សុខ សោម៉ាវត្តី រស់នៅបែកប្តី រយៈពេល២ឆ្នាំមកហើយ ដែលដំណឹងនេះស្របគ្នាទៅនឹង ពេលចចាមអារ៉ាម ថាពួកគេបានលែងលះគ្នា ។ ប៉ុន្តែដំណឹងនេះត្រូវបាន សុខ សោម៉ាវត្តី ច្រានចោលជារឿយៗដោយអះអាងថា ជីវិតស្នេហារបស់ពួកគេ គឺនៅផ្អែមល្ហែមដូចដើម ពុំមានរឿងរ៉ាវ ប្រេះឆាណាមួយកើតទ្បើង ដូចពាក្យដែលគេនិយាយ នាពេលកន្លងមកនោះទ្បើយ ។
អ្វីដែលជាព័ត៌មានថ្មីសម្រាប់ សុខ សោម៉ាវត្តី នៅពេលនេះ គឺស្វាមីរបស់នាង លោក ទូច ដាណារ៉ា នឹងត្រូវតំទ្បើងឋានន្តរស័ក្តិ ពីវរៈសេនីយ៍ត្រី ទៅជាវរៈសេនីយ៍ឯក (ស័ក្តិ៥) ហើយនឹងត្រូវបានតែងតំាងជាស្នងការរង ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែធ្នូ ឆ្នំា២០១៥នេះ ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី