CamNews

ទេសចរណ៍ 

ទៅលេងចំការស្រាទំពាំងបាយជូរនៅតំបន់ Georgia


បើសិនជាភ្ញៀវទេសចរទាំងឡាយបានទៅលេងកំសាន្តនៅ ចំការស្រាទំពាំងបាយជូរ នៅ
ក្បែរទន្លេ Rioni River នៃរដ្ឋ Georgia សហរដ្ឋអាមេរិក លោកអ្នកនឹងទទួលបានភាពរីក
រាយនូវខ្យល់អាកាសរំហើយបរិសុទ្ធ និងទេសភាពដ៏មនោរម្យដែលមិនអាចបំភ្លេចបាន។

ចំការនេះបានស្ថាបនាដាំដុះឡើងរយៈពេលប្រហែល ១០០ ឆ្នាំមកហើយ។   វាមានទីតាំង
ឋិតនៅក្បែរតំបន់ភ្នំ ដែលមានចំការដំនាំដាំជាដំនាក់ៗនៅតាមជំរាលភ្នំ មើលទៅគួរឲ្យចង់
គយគន់។ ជាមួយនឹងក្លិនវាលស្មៅ ដែលបក់ចូលឃានវិញ្ញាណរបស់លោកអ្នក និងសំលេង
កណ្តឹងគោលាន់លឺសូរផងដែរនោះ ពិតជានាំឲ្យអារម្មណ៍លោកអ្នកអណ្តែតអណ្តូង  ស្រមើ
ស្រមៃពីជីវភាពរស់នៅរបស់អ្នកស្រែចំការហើយចង់រស់នៅជាជីវភាពអ្នកជនបទទៀតផង៕

ដោយ៖ រិនដូ

ប្រភព៖ bbc


Tags: tour relax