CamNews

សង្សាររបស់ ចោរសម្លាប់មនុស្ស នៅចិនត្រូវបានចាប់ខ្លួន

នារីអាយុ ២០ ឆ្នាំម្នាក់ត្រូវបានគេជឿជាក់ថាជាសង្សារបស់មហាចោរសម្លាប់មនុស្សអស់ជាង ១០
នាក់ក្នុងអំឡុងពេល ៨ ឆ្នាំចុងក្រោយដែលក្រុមប៉ូលីសចិន បានបាញ់ស្លាប់កាលពីពេលថ្មីៗនេះ
ហើយនារីម្នាក់នេះពេលនេះកំពុងត្រូវបានប៉ូលីសចាប់ខ្លួនដើម្បីសាកសួរ។

នារីដែលត្រូវបានចាប់ខ្លួនឈ្មោះ Zhang ដែលគេជឿជាក់ថានាងបានរួមដៃ និងផ្ដល់ជាគំនិតជាមួយ
និង Zhou Kehua ដែលជាមហាចោរ រាល់ពេលដែលគេចេញធ្វើបទល្មើស។ ហើយបើតាមការរាយ
ការណ៍ពីប៉ួលីសបានអោយដឹងថា ការបាញ់សម្លាប់ Zhou Kehua កាលពីថ្ងៃទី ១៣ កន្លងមកនេះគឺ
គេស៊ើបមកពីទូរសព្ទរបស់នាង Zhang ដែលជនល្មើសបាន Call ហៅនាងជាសង្សារ មកយកប្រាក់
៧ ម៉ឺន Yuan។ ដោយសារតែការ Call ហៅគ្នានេះហើយទើបបណ្ដាលអោយក្រុមប៉ូលីសអាចចាត់
ការជាមួយនឹងចោរសម្លាប់មនុស្សដៃឆៅនេះបាន។

នារីម្នាក់នេះក្រោយពេលចាប់ខ្លួនពិតជាបានសារភាពថាខ្លួនជាសង្សារ របស់ចោរដែលត្រូវបានគេ
បាញ់សម្លាប់ពិតមែន ដែលនាងជាអ្នកស្រុក Yibin ខែត្រ Sichuan ហើយនាងពិតជាធ្លាប់ចូលគំនិត
ក្នុងការចេញប្លន់ជាមួយនឹងមេចោរពិតមែន។ ឪពុកម្ដាយរបស់នារីម្នាក់នេះស្ទើរតែគាំងបេះដូងនៅ
ពេលដែលពួកគាត់បានដឹងថាកូនស្រីរបស់គាត់ ជាប់ពាក់ព័ន្ធជាមួយនឹងចោរប្លន់លំដាប់ "A" ដែល
ជាមុខសញ្ញាធំរបស់ប៉ូលីស។ មកដល់ពេលនេះនារីម្នាក់នេះកំពុងត្រូវជាប់ឃុំរង់ចាំតុលាការចេញ
សាលក្រមសម្រេចទោស៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Chinabuzz 


Tags: robbery china death