CamNews

លោក​ថាក់ស៊ីន ​បានមកដល់ ខេត្តសៀមរៀប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រថៃ រួមនិងតំណាងរាស្រ្ត
គណបក្សភឿថៃ ថ្នាក់ដឹកនាំក្រុមអាវក្រហម និងប្រជាពលរដ្ឋថៃអាវក្រហមប្រមាណ ៥ម៉ឺននាក់ បាន
មកទីក្រុងប្រវត្តិសាស្ត្រ សៀមរាប ប្រកបដោយសុខសួស្តី ក្រោមសេចក្ដីសន្ដោសប្រណី ពី សម្តេច
តេជោ ហ៊ុន សែន ដែលបានផ្តល់ទីតាំងយ៉ាងល្អ និងប្រកបដោយសុខសុវត្ថិភាពខ្ពស់បំផុត សម្រាប់
ការស្នាក់នៅ និងរៀបចំវេទិកាជួបជុំ ធ្វើបុណ្យទានតាមប្រពៃណី បែបព្រះពុទ្ធសាសនា ក្នុងឱកាស
បុណ្យចូលឆ្នាំថ្មី ឆ្លងមហាសង្រ្កាន្ដ។

លោក​ថាក់ស៊ីន ស៊ីណា​វ៉ាត្រា​ អតីត​នាយក​រដ្ឋមន្រ្ដី​ថៃដ៏មាន​ប្រជាប្រិយ​ភាព​ បានមកដល់​ក្រុង
សៀមរាប តាម​ការគ្រោងទុករូចហើយកាល​ពីវេលា​ព្រឹក ថ្ងៃទី​១៤មេសា​២០១២​ ដោយមាន​ក្រុម
​អាវក្រហមប្រមាណជាង៥ម៉ឺន​នាក់ ជាមួយ​ក្រុមមន្ដ្រី​អាជ្ញាធរ​កម្ពុជា​ជាច្រើន​នាក់ទទួលស្វាគមន៍
យ៉ាងរាក់ទាក់​កក់ក្ដៅ​ ខណៈ​លោកថាក់ស៊ីន​ធ្វើដំណើរ​ចុះពីយន្ដ​ហោះពិសេស​ផ្ទាល់ខ្លួន​របស់លោក​
នៅក្រុង ​សៀមរាប។​

ព្រឹកព្រលឹមថ្ងៃទី១៥ មេសា ឆ្នាំ២០១២ ប្រជាជនថៃរាប់ម៉ឺននាក់បានមកជួបជុំគ្នានៅទីលាន
ខាងមុខប្រាង្គប្រាសាទអង្គរវត្ត ដើម្បីបានជួបសម្ដែងការគួសម ចំពោះ លោក ថាក់ ស៊ីន ជាថ្មី
និងបានប្រគេនចង្ហាន់បិណ្ឌបាត ចំពោះព្រះសង្ឃ ព្រមទាំងស្រោចស្រង់ទឹកមន្ដគិរី សិរីសួស្ដី
ឆ្នាំថ្មី។ បន្ទាប់មកលោក ថាក់ ស៊ីន បានធ្វើដំណើរចូលក្នុងហ្វូងមហាជនថៃដែលកំពុងរងចាំ
ចង់ជួបលោកយ៉ាងខ្លាំង ក្នុងពេលដែលកំពុងបន្តបាញ់ ជះទឹកមន្តនោះ។ បន្ទាប់មកទៀតលោក
បានផ្ដល់នូវសេចក្ដីសម្ភាស និងផ្ញើរសារទៅជនរួមជាតិថៃ នៅចំពោះមុខសារព័ត៌មានថៃ ព័ត៌មាន
ជាតិ-អន្តរជាតិយ៉ាងពិស្ដារ។


Tags: thaksin thai cambodia siemriep