កាលពីថ្ងៃទី ២ មករាកន្លងទៅ ក្រុមមន្ដ្រីការបរទេស និងពាណិជ្ជកម្ម Brunei បានទទួលស្គាល់
ថា ការស្វែងរកដំណោះស្រាយនយោបាយសម្រាប់ជម្លោះនៅសមុទ្រចិនខាងត្បូង ត្រូវបានដាក់
ជារបៀបរវះសំខាន់កំពូល ក្នុងកម្មវិធីនៃកិច្ចប្រជុំរបស់ Brunei ដែលជាប្រធានអាស៊ានប្ដូរវេន
សម្រាប់អាណត្តិថ្មី។
យោងតាមទំព័រ The Brunei Times កាលពីថ្ងៃទី ៣ មករា ក្នុងកិច្ចប្រជុំមួយនៅរាជធានី Bandar
Seri Begawan ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២ ក្រុមមន្ដ្រីការបរទេស និងពាណិជ្ជកម្មរបស់
Brunei បានបង្ហាញនូវការគាំទ្រ ក្នុងការស្វែងរកគោលករណ៍ ឬកិច្ចព្រមព្រៀងរួមសម្រាប់ការដោះ
ស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង។
កិច្ចព្រមព្រៀងរួម ដែលត្រូវបានពន្យាពេលអស់ជាច្រើនឆ្នាំមកនេះ ត្រូវបានគេមើលឃើញថា ជា វិធីល្អមួយដើម្បីកាត់បន្ថយហនិភ័យនៃជម្លោះប្រដាប់អាវុធ ទាក់ទឹននឹងការសិក្សាស្រាវជ្រាវ រុករក
ប្រេង ការនេសាទ រួមនឹងការដឹកជញ្ជូនផ្លូវទឹក ក្នុងតំបន់កំពុងមានជម្លោះ។
បណ្ដាប្រទេសអាស៊ានដែលមានពាក់ព័ន្ធក្នុងជម្លោះ និងអះអាងនូវកម្មសិទ្ធិ របស់ខ្លួនក្នុងតំបន់
សមុទ្រចិនខាងត្បូង រួមមាន Brunei, Malaysia, Philippines និង Vietnam ខណៈដែលប្រទេស
ចិនតែមួយ អះអាងថា ខ្លួនជាម្ចាស់សមុទ្រចិនខាងត្បូងទាំងមូល ដោយមានការបញ្ចេញផែនទី រាង
អណ្ដាតគោ (ឬ ផែនទីអក្សរ U) ដោយឯកតោភាគី។
ស្ថានភាពតានតឹងរវាងចិន និងប្រទេសអាស៊ានមួយចំនួនបានកើនឡើងក្នុងអំឡុងពេលពីរឆ្នាំ
មកនេះ ជាពិសេសគឺរវាងក្រុងប៉េកាំង និងប្រទេស Philippines និង Vietnam ។
យោងតាមគម្រោងការ កិច្ចប្រជុំកំពូលអាស៊ានចំនួនពីរ ក្នុងឆ្នាំនេះ នឹងត្រូវបានធ្វើឡើងលើកទី
មួយ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ២៥ខែមេសា និងលើកទីពីរ គឺថ្ងៃទី ៩ និងថ្ងៃទី
១០ ខែតុលា ឆ្នាំ ២០១៣ នៅក្រុង Bandar Seri Begawan រាជធានីរបស់ Brunei ។ ចំណែក
កិច្ចប្រជុំនៃមន្ដ្រីជាន់ខ្ពស់ អាស៊ាន លើកដំបូង ក្នុងឆ្នាំនេះ នឹងត្រូវបានធ្វើឡើង ក្នុងថ្ងៃទី ៩ និង
១០ ខែមករា នៅ Temburong ៕
ដោយ ៖ សីហា
ប្រភព ៖ DT