CamNews

កីឡាអន្តរជាតិ 

ទស្សនាការប្រកួត វាយប៉េងប៉ុង លើតុ ដ៏អស់សំណើច បំផុត​ (វីដេអូខាងក្នុង)

ការប្រកួត កីឡាករ យើងមិនសូវ ឃើញមានការ លេងសើច ប៉ុន្មានទេ ព្រោះការលេងសើច អាចធ្វើ អោយបរាជ័យ ។ តែវីដេអូ ខាងក្រោមនេះ គឺជាការ ប្រកួត កីឡាករវាយ ប៉េងប៉ុង លើតុមួយ ដែល ទស្សនិកជន មិនធ្លាប់ បានឃើញ ពីមុនមកឡើយ ។ការប្រកួតនេះ ធ្វើឡើងនៅ ប្រទេសចិន ក្នុងកម្មវិធី Tai Ben Invitational 2014 ។ ក្នុងជំនួបរវាង កីឡាករ Chuang Chih Yuan និងកីឡាករ Jean-Michel Saive បានធ្វើអោយ ទស្សនិកជន ផ្ទុះសំណើច ។ កីឡាករទាំង ២ បានបញ្ចេញ ភាពក្រមិច ក្រម៉ើមនិង កំប្លែង របស់ខ្លួន លាយឡំ ជាមួយនិង កាយវិការ នៃការវាយ ដ៏កំប្លែងទៀត ពិតជា ធ្វើអោយ គូប្រកួត មួយនេះ ល្អមើល ខ្លាំងណាស់ ។ ទស្សនិកជន អញ្ជើញទស្សនា ទាំងអស់គ្នា នៅខាងក្រោម ៕


ដោយ ៖ កុសល
ប្រភព ៖ youtube 


Tags: sport table tennis china tai ben chuang chih yuan jean michel saive