CamNews

ព័ត៌មានអន្តរជាតិ 

ចិន ចេញផ្សាយ វីដេអូ កម្រ នៃវិនាទី គ្រោះថ្នាក់បំផុត យន្តហោះ ជប៉ុន ដឹកម៉ីស៊ីល ហោះជិត យន្តហោះខ្លួន

ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ អាជ្ញាធរ ចិន បានចេញផ្សាយ នូវវីដេអូ ក៏ ដូចជា រូបភាពកម្រ បញ្ជាក់អោយឃើញ ពីវិនាទី ប្រឈមនឹងគ្រោះថ្នាក់ហួសពោលវិនាទីយន្តហោះ ចម្បាំងជប៉ុន ហោះលបៗ តាមប្រកៀកទៅនឹង យន្តហោះ   របស់ប្រទេសចិន ខណៈ នេះគឹរយៈចំ ងាយដ៏ខ្លី រវាងយន្តហោះ ទាំងពីរ អាចនឹងបុកគ្នាក៏ថាបាន   នៅលើ  ដែនអាកាស សមុទ្រចិន ភាគ ខាងកើត នេះបើយោងតាមការដកស្រង់  អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ឆៃណា ដេលី ។

អ្នកជំនាញ សង្កេតអោយដឹងថា យន្តហោះចម្បាំងជប៉ុន   បានធ្វើ ការដឹក និងពាំនាំមកនូវ ម៉ីស៊ីល ដើម្បីជាការគម្រាមគំហែងផ្សេងៗ ស្របពេលដែលរយៈចម្ងាយ  ដ៏ជិត រវាងយន្តហោះទាំងពីរ អាច នឹងបញ្ហាប្រឈមបុកគ្នាថែមទៀតផង ។ ក្រសួងការពារជាតិ ប្រទេេសចិន បាន   ធ្វើការរិះគន់  និង ចោទប្រកាន់ទៅលើប្រទេសជប៉ុន ខណៈយន្តហោះ របស់ខ្លួនបានព្យាយាម បើកទៅជិតយន្តហោះ របស់ជប៉ុន ខុសប្លែកពីធម្មតា ខណៈហៅសកម្មភាពខាងលើនេះ ថា ចោរខ្លាចចោរ ។

លោក Geng Yansheng អ្នកនាំពាក្យ អោយក្រសួង ការពារជាតិ   ប្រទេស  ចិន បានបញ្ជាក់អោយ ដឹងថា យន្ត​ហោះ​ចម្បាំង F​-15 របស់​ជប៉ុន​ចំនួន​ពីរ បានរំលោភចូល ទៅក្នុងតំបន់ការពារ អាកាស សមុទ្រចិនភាគខាងកើត កាលពីថ្ងៃពុធ កន្លងទៅនេះ ដើម្បី ធ្វើការ    ឈ្លបយកការណ៍ និង ធ្វើការ ល្បាតជាទៀងទាត់ នៃយន្តហោះ របស់ចិន Tu-154 ។

គួរបញ្ជាក់ថា កាលពីថ្ងៃ ២៤ ឧសភា កន្លងទៅនេះ ជប៉ុនបានធ្វើការចោទប្រកាន់ចិន ក្នុងការបញ្ជូន យន្តហោះរបស់ខ្លួន ហោះទៅកៀក ខុសប្លែកពីធម្មតា ប្រកិត     ទៅនឹងយន្តហោះជប៉ុន ក៏ប៉ុន្តែចិន បាននិយាយថា យន្តហោះចម្បាំងជប៉ុនពីរគ្រឿងនោះទេ    ដែលជាអ្នកហោះមក ធ្វើការរំខាន ដល់ សកម្មភាព នៃការធ្វើសមយុទ្ធយោធា ដែនទឹក រវាងប្រទេសចិន និង រុស្ស៊ី ៕

បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនាវីដេអូ

ប្រែសម្រួល ៖ កុសល
ប្រភព ៖​ ឆៃណាដេលី


Tags: Viral video Liveleak Youtube Facebook Funny Video China Japan South China Sea