ចិន៖ តារាសម្តែង និងតារាចម្រៀងសិចស៊ី លំដាប់កំពូល របស់ពិភពលោក នាង Fan Bingbing បានចូលរួម ព្រឹត្តិការណ៍ម៉ូដនៅទីក្រុងតៃប៉ិ ជាមួយសម្លៀកបំពាក់សមរម្យ ធ្វើឲ្យទស្សនិកជន មានភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះ វត្តមាន កំពូលតារាសិចស៊ីរូបនេះ ដែលមហាជនធ្លាប់តែឃើញនាង បញ្ចេញស្ទីលសិចស៊ីប្លែកៗ លេចលើលេចក្រោម ធ្វើឲ្យធ្លាប់តាមដានសកម្មភាពសិល្បៈ គិតថា នេះជារឿងចម្លែកមួយ ដែលនាងប្ដូរមកគ្រងឈុតបែបស្រគត់ស្រគំ។ បើតាមការចេញផ្សាយពីគេហទំព័រស៊ិនហូ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៥។
វត្តមាន Fan Bingbing ជាមួយសម្លៀកបំពាក់សមរម្យ មិនសិចស៊ី ដូចការរំពឹងរបស់ទស្សនិកជន បានធ្វើឲ្យពួកគេ មានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះការចូលរួមក្នុងព្រឹត្តិការណ៍ខាងលើនេះ។ ទស្សនិកជនភាគច្រើនគិតថា នាង Fan Bingbing នឹងបង្ហាញវត្តមាន ជាមួយសម្លៀកបំពាក់ ដែលមានតម្លៃថ្លៃកប់ពពក និងសិចស៊ី បង្អួតភ្នែកអ្នកគាំទ្រ ជាមិនខាន តែពេលនេះ ធ្វើឲ្យពួកគេខកបំណង ចំពោះការទស្សនា ឈុតសិចស៊ីរបស់នាង៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល