CamNews

មិនគួរឲ្យជឿ 

អណោចអធម លោកតា វ័យ ៨៤ ស្លាប់ ក្រោយដំរី ទម្ងន់ជាង ២ តោន វាយប្រហារ ទាំងកម្រោល

ស្ទើរតែមិនគួរអោយជឿ​ ៖ លោកតាវ័យ ៨៤ ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត នៅជិតទីក្រុង
ប៉ារីស ប្រទេសបារាំង   ខណៈមានការវាយប្រហារពីសំណាក់ដំរីមួយក្បាល  ក្រោយពីវារួចពី
កន្លែងលេងសៀកមួយកន្លែង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារ
ព័ត៌មានបរទេស ស្កាយ ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ដំរីទម្ងន់ជាង ២ តោនមួយក្បាលនេះ បាន
នាំចេញ និងយកទៅសម្តែង កាលពីរសៀលថ្ងៃអាទិត្យ កន្លងទៅនេះ នៅឯតំបន់  Lizy-sur-
Ourcq  ចម្ងាយប្រមាណជាង ៥០ គ.ម ពីទីក្រុង ប៉ារីស  ក្រោយពីសម្តែងចប់  គេក៏នាំខ្លួនវា
យកទៅរក្សាទុកនៅកន្លែងវិញ តែដឹងអីថា របាំងការពារឃុំឃាំងនោះ បានបើកចំហ ដោយ
អចេតនា ខណៈមានការធ្វេសប្រហែស។

ភ្លាមៗនោះ    កាលដែលបានរួចចេញ    ពីកន្លែងឃុំទុកហើយនោះ  ដំរីដែលមានឈ្មោះថា
Tanya ត្រូវបានរកអោយឃើញថា  ហាក់បីដូចជា  កម្រោលចូលដូច្នេះដែរ  ពោលគឺធ្វើការ
វាយប្រហារលោកតា វ័យ ៨៤ ឆ្នាំម្នាក់ ដល់ស្លាប់ ដោយប្រមោយកំណាចរបស់វា។

របាយការណ៍បញ្ជាក់ថា លោកតារូបនេះ ក៏កំពុងតែលេងកីឡាបោះប៊ូល នៅក្នុងភូមិ ខណៈ
ពេលដែលមានការវាយប្រហារលើកនេះ ដោយបានទទួលរងរបួសធ្ងន់ពេក លោកតាដែល
មិនទាន់បានស្គាល់អត្តសញ្ញាណរូបនេះ ក៏បានស្លាប់បាត់បង់ជីវិត នៅឯមន្ទីរពេទ្យតែម្តង៕

* ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ចំណាយលុយ ដល់ទៅ ជិត ៧ ពាន់ដុល្លារ វះកាត់កែសម្ភស្ស អោយដូច Superman
- វីដេអូ កំពូលគំនិត ច្នៃប្រឌិត ត្រូវបានគេ សរសើរពេញ អ៊ិនធើណេត
- ក្រុមមនុស្សភ្ញាក់ផ្អើល ខណៈបានឃើញ សាកសពមនុស្ស ស្លាប់ជាប់នឹងក្រោម អាគារ
ស្រស់ តែដឹងអីថា​..

- ចម្លែកៗ ៖ រក្សាទុក សាកសពកូនដល់ទៅ ១៨ ឆ្នាំ បំណងអោយ កូនចៅជំនាន់ក្រោយ
បានឃើញ និងបានស្គាល់

ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ


Tags: France Circus Elephant Unbelievable news