CamNews

មិនគួរឲ្យជឿ 

ក្រុមមនុស្សភ្ញាក់ផ្អើល ខណៈបានឃើញ សាកសពមនុស្ស ស្លាប់ជាប់នឹងក្រោម អាគារស្រស់ តែដឹងអីថា​..

ចម្លែកៗ ៖ ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរតាមទីសាធារណៈ  ពិតជាមានភាពជ្រួលជ្រើម
ក៏ដូចជាភាពភ្ញាក់ផ្អើលជាខ្លាំង    ខណៈពេលដែលបានឃើញ​  សាកសពមនុស្សដេកស្លាប់
ជាប់ទៅនឹងក្រោមអាគារមួយកន្លែង នៅក្នុងក្រុង  Prague  សាធារណរដ្ឋឆែក  តែបើពិនិត្យ
អោយជាក់ទៅ     វាគ្រាន់តែជាការប្រឌិតឡើងពីសំណាក់វិចិត្រករ  ជនជាតិអ៊ីតាលី  ឈ្មោះ
Fra Biancoshock តែប៉ុណ្ណោះ។

ជាការពិត វិចិត្រកររូបនេះ ទទួលបានភាពល្បីល្បាញជាមួយនឹងគំនិតឆ្នៃប្រឌិតថ្មីៗ​ ប្លែកៗ
បែបចម្លាក់បង្កជាការរំខាន។ យ៉ាងណាមិញ   បើយោងតាមសម្តីវិចិត្រកររូបនេះផ្ទាល់ បាន
អះអាងអោយដឹងថា  ជាមួយនឹងគំនិតនៃការធ្វើឡើងបែបនេះ មិនចំពោះតែការធ្វើខ្លួនឯង
អោយល្បីនោះទេ តែវាគឺជាឱកាសតែមួយគត់ ដែលអាចមានទំនាក់ទំនងជាមួយនឹងក្រុម
មនុស្សធម្មតា  ខណៈពេលដែលបានឃើញប្រតិកម្មភ្ញាក់ផ្អើល ក៏ដូចជា ការរំខាន ពីរបស់
របរ ដែលបានបន្សល់ឡើងនៅតាមទីសាធារណ។

ហើយពួកយើងមិនទាន់ច្បាស់នៅឡើយនោះទេ  ថាតើ  ពិតជាមានពលរដ្ឋ  ក្នុងស្រុកបាន
ទូរស័ព្ទប្តឹងប៉ូលីស   ស្តីពីហេតុការណ៍គ្រោះថ្នាក់ស្លាប់សិប្បនិម្មិតមួយនេះ  តែបើសិនណា
ពិតជាមានមែននោះ ពួកយើងនឹងមិនខឹងសម្បារពួកគេអ្វីនោះទេ៕

* ព័ត៌មានចម្លែកៗ គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ចម្លែកៗ ៖ រក្សាទុក សាកសពកូនដល់ទៅ  ១៨ ឆ្នាំ  បំណងអោយ កូនចៅជំនាន់ក្រោយ
បានឃើញ និងបានស្គាល់

- បះសក់ តោកំណាច ដែលជាសត្វចិញ្ចឹម រួចចេញពីភូមិគ្រឹះ អុកឡុក ពេញក្រុង
- កំពូលទារិកា អច្ឆរិយ ធ្លាក់ពីកំពស់ជាង ៣០ ម៉ែត្រ មិនខ្វីស្លាប់ តែរបួស គួរអោយ សង្វេគ
ចិត្ត

ដោយ ៖ ពិសី
ប្រភព ៖ ម៉េត្រូ

 


Tags: dead body building modern art Italian Fra Biancoshock