ចម្លែកៗ ៖ ស្រ្តីជាម្តាយមួយរូប តែងទទួលបាននូវពាក្យសរសើរថា "នេះហើយសេចក្តីស្រឡាញ់
រប់សម្តាយ " បន្ទាប់ពីលោកស្រី បានមើលថែទាំសាកសពកូនប្រុសរបស់ខ្លួន បានដល់ទៅ ១៨
ឆ្នាំ ដោយប្រើវិធីសាស្រ្តបុរាណក្នុងការធ្វើអោយសាកសពមិនអោយរលួយ នេះបើយោងតាមការ
ដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែក ដឹមីរ័រ ។
ជាការពិត បន្ទាប់ពីកូនប្រុសខ្លួនឈ្មោះ Joni Bakaradze បានស្លាប់កាលពីវ័យ ២២ ឆ្នាំ ក្រុមគ្រួ
សាររបស់លោកស្រី បានបដិសេធទៅនឹងការកប់សាកសពកូនប្រុសខ្លួន ដោយយកសាកសព
នេះ យកមករក្សាទុក បំណងដើម្បីអោយកូនចៅជំនាន់ក្រោយបានឃើញ និងគោរពស្រឡាញ់
ជាមួយនឹងការប្រើប្រាស់វិធីសាស្រ្ត បែបបុរាណ ក្នុងការរក្សាទុកសព កុំអោយមានភាពរលួយ
បានដល់ទៅ ១៨ ឆ្នាំលុះក្រោយមកលោកស្រីក៏បានចាប់ផ្តើមប្រើវិធីសាស្រ្តផ្ទាល់ខ្លួនវិញ នោះ
គឺ ការជូតសម្អាត ក៏ដូចជារុំសាកសពជាមួយនឹងខោអាវ ឬក៏សន្សែងសើមដោយជាតិអាកុស
បន្ទាប់លោកស្រី បានសុបន្តិឃើញមានមនុស្សមកប្រាប់យ៉ាងដូច្នេះ។
ជាមួយនឹងការថៃទាំ រយៈពេល ១៨ ឆ្នាំមកនេះលោកស្រីតែងតែដូរខោអាវអោយសាកសពកូន
ប្រុសរបស់ខ្លួនជារៀងរាល់ឆ្នាំ នៅថ្ងៃមកដល់នៃខួបកំណើតរបស់គេ ។ ដោយឡែក លោកស្រី
បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ដោយសារតែវ័យកាន់តែ
ចាស់ជរា សាកសពនេះ មិនត្រូវបានមើលថៃ អោយដិតដល់ដូចកាលពីមុននោះទេ ហើយបើ
និយាយពីមូលហេតុ ដែលនាំអោយគាត់ធ្វើរឿងចម្លែកមួយនេះ ក៏ព្រោះតែ ចង់អោយកូនចៅ
ជំនាន់ក្រោយបានឃើញ បានស្គាល់ និងបានសម្តែងនូវការគោរព។ ខាងក្រោមនេះ គឺជាវីដេអូ
ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
* ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- បះសក់ តោកំណាច ដែលជាសត្វចិញ្ចឹម រួចចេញពីភូមិគ្រឹះ អុកឡុក ពេញក្រុង
- កំពូលទារិកា អច្ឆរិយ ធ្លាក់ពីកំពស់ជាង ៣០ ម៉ែត្រ មិនខ្វីស្លាប់ តែរបួស គួរអោយ សង្វេគចិត្ត
- ប្រទះឃើញវីដេអូ បុរសម្នាក់ បញ្ជាឧទ្ធាភគចក្រ ញាក់សាច់ មុនពេលស្លាប់
ដោយ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ