CamNews

ព័ត៌មានជាតិ 

ពូនឹងក្មួយ កាប់គ្នាហូរឈាម ស្រោចខ្លួន ខឹងនិយាយឌឺ

ភ្នំពេញ ៖ គូរសត្រូវរវាង ពូនឹងក្មួយ ហើយត្រូវបានក្មួយ កាប់មួយកាំបិតប៉័ងតោ ចំសៀតផ្កាហូរឈាម ស្រោចខ្លួន រងរបួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត១២យប់ ថ្ងៃទី ២៩ កញ្ញា ២០១៤ នៅក្នុងហាងលក់ចាប់ ហួយ និងការហ្វេ មានទីតាំងនៅផ្ទះលេខ៤៩Eo ផ្លូវលេខ៨៦ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនបង្ក ជាក្មួយថ្លៃ ឈ្មោះ ធឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ចំណែក ជនរងគ្រោះ ជាមាថ្លៃឈ្មោះស សុខុន អាយុ៥៣ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ អ្នកទាំងពីរ រស់នៅកន្លែង កើតហេតុ។

នគរបាលមូលដ្ឋានបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានមកដល់ក្នុងហាងលក់ចាប់ហួយ និង ការហ្វេ របស់បុរស ជាក្មួយថ្លៃ  ហើយបាននិយាយ រករឿង ដាក់ក្មួយថ្លៃ ធ្វើឱ្យក្មួយថ្លៃទ្រាំមិនបាន  ដាក់ទៅវិញ រហូតបង្កទៅជាជម្លោះពាក្យសម្តីកាន់តែខ្លាំង ហើយបុរសជាក្មួយថ្លៃ បានទាញកាំបិតប៉័ងតោ កាប់ប្រហារទៅលើ មាថ្លៃ មួយកាំបិតចំសៀតផ្កា ហូរឈាមស្រោចខ្លួនរបួសធ្ងន់ ។ សមត្ថកិច្ចបានបន្តថា ក្រោយពេលកាប់ប្រហារ ទៅលើមាថ្លៃរួច បុរសជាក្មួយ ក៏បានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះជាមាថ្លៃ ដែលរងរបួសហូរឈាមស្រោច ខ្លួន ខឹងក្តៅក្រហាយ ក៏ចាប់ទាញសម្ភាររបស់ក្មួយថ្លៃ ដែលមាននៅក្នុងហាង លើកបោកកំទេចចោល។

 ប្រភពព័ត៌មានពីអ្នកជិតខាង បាននិយាយថា រវាងក្មួយថ្លៃ និងមាថ្លៃមួយគូនេះ គឺមានទំនាស់គ្នារយៈ ពេលមួយឆ្នាំ មកហើយ ដោយក្មួយថ្លៃខឹង និងមាថ្លៃថា ឱ្យតែស្រវឹងមករករឿង ក្នុងហាងរបស់ខ្លួន ហើយយកបារីជក់មិន ដែល សងលុយ ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យកាលម៉ែត ៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP