ព័ត៌មានអន្តរជាតិ ៖ លោក Thomas Gilbert Sr ម្ចាស់មូលនិធិ Hedge ជាង ២០០ លានដុល្លារ ត្រូវបាន បាញ់សម្លាប់ នៅក្នុងភូមិ គ្រឹះរបស់លោក មានទីតាំង ស្ថិតនៅក្នុង សង្កាត់ Manhattan ទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក នេះបើយោងតាមការស្រាយបំភ្លឹ ពីមន្រ្តីប៉ូលីស ប្រចាំតំបន់ ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា លោក Gilbert ធ្លាក់បាន ជាប់ទាក់ទង ជាមួយនឹងជម្លោះក្នុងស្រុក កាលពីពេលកន្លងទៅនេះ ។ ពុំទាន់មានករណីចាប់ឃាត់ខ្លួន នរណាម្នាក់ នៅឡើយទេ ក៏ប៉ុន្តែ ប៉ូលីស នឹងធ្វើការសាកសួរ ចម្លើយទៅលើកូនប្រុសជនរងគ្រោះទាក់ទិននឹងករណី ឃាតកម្មលើកនេះ ។
ស្ថិតនៅក្នុងវ័យ ៧០ ឆ្នាំ លោក Gilbert គឺប្រធាននាយក ក៏ ដូចជា ស្ថាបនិក ក្រុម ហ៊ុន Wainscott Capital Partners ផ្តួចផ្តើមគំនិតមូលនិធិ ចាប់តាំងពីឆ្នាំ ២០១១ ។ សារព័ត៌មានក្នុងស្រុក សហរដ្ឋអាមេ រិកអោយដឹងថា សាកសពរបស់លោក ត្រូវបានប្រទះឃើញ នៅម៉ោង ៣ និង ៣០ នាទី រសៀល (ម៉ោង ក្នុងស្រុក សហរដ្ឋអាមេរិក) ក្នុងបន្ទប់គេងរបស់លោក ក្នុងភូមិគ្រឹះ Beekman Place ខណៈកាំភ្លើងមួយ ដើមត្រូវបានរកឃើញដូចគ្នាដែរ នៅក្នុងបន្ទប់កើេតហេតុខាងលើ ។
អ្នកនាំពាក្យអោយមន្រ្តីប៉ូលីស ប្រចាំទីក្រុង ញ៉ូវយ៉ក លោក John Grimpe អោយដឹងថា បច្ចុប្បន្នភាព តួ យ៉ាងឥលូវនេះតែម្តង ពួកយើងកំពុងតែធ្វើការសហការ ដោយមានការសាកសួរ កូន ប្រុសជនរងគ្រោះ ខណៈលោក គឺជាបុគ្គលតែមួយគត់ ដែលបានឃើញលោក Gilbert មានដង្ហើម រស់ចុងក្រោយ ។ យ៉ាង ណាមិញ អត្តសញ្ញាណកូនជនរងគ្រោះ ពុំទាន់មានការបញ្ជាក់អោយដឹងនៅឡើយទេ ។
គួររំឮកថា លោក Gilbert បានបញ្ចប់ការសិក្សារបស់ខ្លួន ពីសកលវិទ្យាល័យ Princeton University និង សកលវិទ្យាល័យ Harvard Business School ។ មូលនិធិ Hedge គឺផ្តោតជាសំខាន់ទៅលើឧស្សាហកម្ម តំហែទាំសុខភាព និង biotech ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី