ភ្នំពេញៈ ពិធីការិនីប្រចាំស្ថានីយ ទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញា អេនជី កន្លងមកធ្លាប់បានលាក់
យ៉ាងអាថ៌កំបាំង ពីជីវិតឯកជនរបស់នាង ខណៈគេមិនសូវឃើញ នាងបង្ហាញវត្តមាន នៅលើ
ទំព័រសារព័ត៌មានឡើយ។ តែដោយឡែក នៅពេលថ្មីៗនេះនាង ទើបតែរំលេចរូបថត បែបស្និទ្ធ
ស្នាល ជាមួយបុរសកំពូលស្នេហ៍ នៅលើគេហទំព័រ Instagram ។
ស្រីស្អាតរាងស្តើងតូចច្រឡឹង សម្បុរសសំឡេងតូច កញ្ញា អេនជី ជាតារាមួយដួង រះលើវិថីសិល្បៈ
ជាច្រើនឆ្នាំមកហើយ តែនាងមិនសូវមាន ភាពលេចធ្លោរឿងស្នេហាប៉ុន្មានទេ ព្រោះតែតារាស្រី
មួយដួងនេះ ហាក់មានភាពអាថ៌កំបាំង មិនចង់ បង្ហើប ឬនិយាយពីរឿងផ្ទាល់ខ្លួន ដោយចំហរទេ។
សូម្បីតែរឿងស្នេហា ក៏នាងហាក់លាក់លៀម និយាយយ៉ាងខ្លីថា មិនមានហើយក៏មិនទាន់ចង់គិត។
តែជុំវិញរឿងរ៉ាវស្នេហា ដែលស្រីស្អាតរាងខ្ពស់ស្រឡះរូបនេះ ច្រើនតែនិយាយពេញៗមាត់ថា គ្មាន
បែរជាពេលនេះបានបែកធ្លាយជា សាធារណៈ ក្រោយពីនាងបានបង្ហោះរូបថត បង្ហាញពីភាពសិ្នទ្ធ
ស្នាល ជាមួយបុរសមាឌធំ វ័យស្របាលនាងម្នាក់ នៅលើ Instagram ។ រូបថតនោះគេសង្កេតឃើញ
មានភាពផ្អែមល្ហែមឱបគ្នាថតរូបយ៉ាង មានសេចក្តីសុខ ។ មិនតែប៉ុណ្ណោះ ពួកគេក៏ធ្លាប់បណ្តើរគ្នាទៅ
ចូលរួមកម្មវិធីជប់លៀងកម្មវិធី ក្រៅរង្វង់សិល្បៈជាច្រើនទៀតផង ។
គេហទំព័រ LookingTODAY បានព្យាយាមទាក់ទងទៅសាកសួរ ដើម្បីឲ្យតារាស្រីរូបនេះ បកស្រាយ
ក៏ដូចជាប្រាប់ពី ដំណើរដើមចម នៃកំណើតស្នេហារបស់នាង តែមិនទាន់អាចទាក់ទងបាននៅឡើយ
នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣នេះ ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Forum: រវាង Galaxy S3 និង Galaxy Note 2 តើគួរទិញមួយណា?
- Tablet ថ្មីរបស់ Samsung អាចប្រើបាន ប្រព័ន្ធប្រតិបត្តិការ ពីរ ក្នុងឧបករណ៍តែមួយ
- រូបភាពកាសែត ដ៏ស្អាត របស់ Galaxy Note 3 mini
- Samsung នឹងបង្ហាញ Galaxy S5 នៅខែ មករា ឆ្នាំ ២០១៤
- Sony បានបង្ហាញ Xperia Z1 mini ជាផ្លូវការ ជាមួយកាមេរ៉ា 20 MP មិនជ្រាបទឹក
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល